ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពស់វែក​អាច​ជា​ស្រាថ្នាំ​ដ៏​ល្អ ដូច​ពូ​សន្តិសុខ​និយាយ​ដែរ​ឬទេ?

5 ឆ្នាំ មុន

​តាម​ប្រភព​ពី Shanghaiist បាន​ឲ្យ​ដឹង​ថា ពស់វែក​មួយ​ក្បាល​បាន​លូន​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​យាម​មួយ​របស់​សន្តិសុខ​យាម នៅ​ទីក្រុង Foshan ខេត្ត Guangdong ​។ ដោយ​មិន​បង្អង់​យូរ…

​តាម​ប្រភព​ពី Shanghaiist បាន​ឲ្យ​ដឹង​ថា ពស់វែក​មួយ​ក្បាល​បាន​លូន​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​យាម​មួយ​របស់​សន្តិសុខ​យាម នៅ​ទីក្រុង Foshan ខេត្ត Guangdong ​។ ដោយ​មិន​បង្អង់​យូរ សន្តិសុខ​ក៏​យកដៃ​ចាប់ គ្រោង​នឹង​ដាក់​ចូល​ដប​ស្រា ដើម្បី​ផលិត​ជា​ថ្នាំ​ឈឺ​ឆ្អឹងខ្នង​។

ចាប់ជាតិ​ជា​ពស់វែក​នៅ​ក្នុង​ខេត្ត Guangdong គឺ​មិន​ងាយស្រួល​ទេ ព្រោះថា​ប្រជាជន​នៅ​ទីនោះ​ទទួលទាន​អ្វី​ៗ​គ្រប់​ប្រភេទ រហូត​ដល់​មាន​ពាក្យ​មួយ​ថា​៖ «​គេ​នឹង​ស៊ី​អ្វី​ទាំងអស់​ដែល​មាន​ជើង​បួន លើក​លែងតែ​តុ​។ គេ​នឹង​ស៊ី​អ្វី​ៗ​ទាំងអស់​ដែល​ចេះ​ហោះ លើកលែងតែ​យន្តហោះ ​។ គេ​ក៏​ព្រម​ស៊ី​អ្វី​ៗ​ទាំងអស់​ដែល​ចេះ​ហែល លើកលែងតែ​យាន្ត​មុជទឹក​» ។

ពូ​សន្តិសុខ​គ្រោង​នឹង​យក​ពស់វែក​មួយ​ក្បាល ​នៅ​ទៅ​ធ្វើ​ជា​ស្រាថ្នាំ​។ គាត់​បាន​កាច់​ចង្កូម​របស់​វា​ចោល ហើយ​យក​វា​ទៅ​ត្រាំ​ស្រា​។ គាត់​ថា​ ស្រា​នេះ​គឺ​មាន​ប្រជាប្រិយភាព​ណាស់ ក្នុង​សង្គម​ចិន​។ ផលប្រយោជន៍​របស់​វា​មាន​ដូច​ជា ជួយ​បំបាត់​ការ​ឈឺ​ឆ្អឹងខ្នង រលាក​សន្លាក់ និងជំងឺមួយរយ​​មុខ​ទៀត​។

តើ​ពស់វែក​អាច​ជា​ស្រាថ្នាំ​ដ៏​ល្អ ដូច​ពូ​សន្តិសុខ​និយាយ​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ