ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ម្រុះ​តាម​ប្រមាញ់​ក្រុម​ឆបោក​តាម​វី​ង បាន​៦​នាក់​ដល់​ភ្នំពេញ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន នគរបាល​ខេត្តកំពង់ចាម នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​បាន​តាម​ប្រមាញ់​ក្រុម​ជន​ឆបោក​ដែល ក្លែងបន្លំ​ធ្វើ​ជា​ភ្នាក់ងារ​វី​ង (Wing )​។…

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន នគរបាល​ខេត្តកំពង់ចាម នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​បាន​តាម​ប្រមាញ់​ក្រុម​ជន​ឆបោក​ដែល
ក្លែងបន្លំ​ធ្វើ​ជា​ភ្នាក់ងារ​វី​ង (Wing )​។ តាម​ប្រ​កួច​ជាប់​មួយ​សម្បុកមាន​គ្នា​រហូត​ដល់​ទៅ​ចំនួន​៦​នាក់ នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៦ តុលា ២០១៨ ដែល​កំពុង​តែ​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​ចំណុច​ទំនប់​ទឹក​២
សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​។ ការ​ចុះ​ឃាត់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង តាម​ការ​ណែនាំ​របស់​លោ
ក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ឆបោក​ទាំងនោះ​មាន ១-​ឈ្មោះ សាន វណ្ណ​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ (​ដ​ន​ដៃដល់​) ២-​ឈ្មោះ សាង សុភាព ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ទល់មុខ​ផ្សារ​សុ​វ​ណ្ណា សង្កាត់​ទំនប់​ទឹក​២ ខណ្ឌចម្ការមន (​ជន​ដៃដល់​) ៣-​ឈ្មោះ ចាន់ កា​រាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៤ -​ណា ប៉ូ​លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ៥-​ឈ្មោះ អាស អា​រី​វ៉ា​ន់ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំខ្មែរឥស្លាម ស្នាក់​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ៦-​ឈ្មោះ លឹ​ម សុខ​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​បាន​ក្រុម​ឆបោក
ខាងលើ​នេះ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរ
បាល​ខេត្ត​ផង​ដែរ​។ ក្រោយ​ពី​បាន​ឃាត់ខ្លួន​បន្តបន្ទាប់​ទាំង​សម្បុក​នេះ ក៏​នាំ​ខ្លួន​មក​កាន់​នាយ​ដ្ឋា​ន​ព្រហ្ម
ទណ្ឌ និង​បាន​ប្រគល់​មក​ឲ្យ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ
វិធី​ច្បាប់​។ សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៧ តុលា ២០១៨ ត្រង់​ចំណុច​ផ្ទះ​រកស៊ី​វេរ​លុយ​វី​ង​មួយ​កន្លែង​របស់
ឈ្មោះ ឃួ​ន ហុ​ក ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ​កើត ឃុំ​ព្រែ​កុយ ស្រុក​កងមាស មាន​ជន​មិន
ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដោយ​បាន​ប្រើ​ល្បិច​បន្លំ​ធ្វើ​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​វី​ង ដោយ​មក​ឆបោក​អស់
ប្រាក់​ចំនួន​៣.០០០​ដុល្លារ តាម​របៀប​ណែនាំ​ទៅ​តាម​បច្ចេកទេស​ទូរស័ព្ទ​ដៃ​នោះ​។

លោកស្នងការ​រង​នគរបាល ខេត្ត​បញ្ជាក់​ថា បន្ទាប់​មក​ម្ចាស់​រកស៊ី​វី​ង​ខាងលើ បាន​ទូរស័ព្ទ​ទៅ​សួរនាំ​ដល់​ក្រុមហ៊ុន​វី​ង ចង់​ដឹង​ការ​ពិត​ក៏​ត្រូវ​បាន «​ក្រុមហ៊ុន​តប​មក​វិញ​ថា​បង​ឯង​!​ចាញ់បោក​គេ​ហើយ​» លុះ​មក​ដល់​ថ្ងៃ​ទី​២២ តុលា ២០១៨ នៅ​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក ជន​ឆបោក​ដដែល​បាន​ទូរស័ព្ទ​មក​ជន​រង​គ្រោះ​ម្តងទៀត​ដោយ​ប្រើ​ស្ទីល​ដដែល តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៧៩៥ ៦៦២​។

ក្នុង​ពេល​នោះ​បុរស​ដែល​ចាញ់បោក​អស់​លុយ​ចំនួន​៣.០០០​ដុល្លារ បាន​ប្រញាប់​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវ​តាម​ប្រមាញ់​ចាប់​ជន​ឆបោក​នោះ​។ នៅ​ទីបំផុត​ក្រោម​កិច្ចសហការ​របស់​កងកម្លាំង​ចម្រុះ បាន​តាម​ប្រមាញ់​ក្រុម​ឆបោក​បាន​រហូត​ដល់​ទៅ​ចំនួន​៦​នាក់ ដល់​រាជធានី​ភ្នំពេញ និង​បាន​នាំ​ខ្លួន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


https://youtu.be/jRkYn_gcJYU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ