ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​លេង​ភ្លេច​មើល​ម៉ូតូ ទាល់តែ​សមត្ថកិច្ច​ចាប់ចោរ​បាន​ទើប​ភ្ញាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ចំនួន ២​នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ម៉ាក CLICK…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ចំនួន ២​នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ម៉ាក CLICK មួយ​គ្រឿង ដែល​ម្ចាស់​ដាក់​ចត​ទុក​ចោល​លើ​ផ្លូវ​ម្ខាង ហើយ​នាំ​គ្នា​ទៅ​អង្គុយ​លេង នៅ​មាត់ទន្លេ​ដោយ​មិនដឹង​ខ្លួន ទាល់តែ​សម្ថ​កិច្ច​ចាប់​បាន​ទើប​ដឹង​ថា លោក​ចោរ​ប្រុង​លួច​ម៉ូតូ​របស់​ខ្លួន​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់ទន្លេ​ខាង​ព្រះ​បរម​រាជ​មុខ​វាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់ ដែល​បាន​ឃាត់ខ្លួន មាន​ទី​១-​ឈ្មោះ ហា​យ សុវណ្ណ​រ៉ា អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥៩Eo ផ្លូវ​លេខ ៦៣ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ទី​២-​ឈ្មោះ ផល សុវណ្ណវិចិត្រ អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សា​រន្ទះបាញ់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។ មុន​ពេល​កើតហេតុ មាន​យុវជន​ចំនួន​៣​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿងក្នុង​នោះ​មាន​ម៉ាក CLICK ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១AB-០២៩៤ មួយ​គ្រឿង និង​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម មួយ​គ្រឿង​ទៀត ចត​ទុក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ម្ខាង​នៅ​ខាង​មុខ​វាំង រួច​ហើយ​នាំ​គ្នា​ទៅ​អង្គុយ​លេង លើ​ខឿន​ថ្ម​មាត់ទន្លេ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់ បន្ត​ទៀត​ថា ពេល​នោះ​ក៏​ស្រាប់តែ​លេចមុខ ក្រុម​ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១K-៩១៨៩ មួយ​គ្រឿង​ឌុ​ប​គ្នា​ទៅ​ឈប់​ក្បែរ​ម៉ូតូ​ទាំង​២​គ្រឿង ដែល​នៅ​ចត​ទន្ទឹម​គ្នា​នោះ​។ ដោយ​ម្ចាស់​រវល់​តែ អង្គុយ​មើលទៅ​ទឹកទន្លេ​ខាង​មុខ​មិន​បាន​មើល​ក្រោយ​នោះ ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម បក្ខពួក​ទាំង​២​នាក់ បាន​ចុះ​ពី​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ ក្នុង​បំណង​លួច​យក​ម៉ូតូ​ម៉ាក CLICK។

ស្រប​ពេល​នោះ​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​ខណ្ឌ ដូនពេញ​ក៏​បាន​ប្រទះ​ឃើញ និង​ចាប់​ឃាត់ខ្លួន​បាន​ទាំង​ពីរ​នាក់​តែ​ម្តង ទាំង​ម្ចាស់​មិន​បានដឹង​ថា​កើត​មានរឿង​អ្វី​ឡើយ​នោះ​។ ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ម៉ាក CLICK មួយ​គ្រឿង​នោះ​ត្រូវ​បាន​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​យុវជន​ជា​ម្ចាស់​វិញ ចំណែកឯ​បុរស​ជា​ជនសង្ស័យ​ទាំង ២​នាក់​ក៏​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត​៕


https://youtu.be/Z7MPA7pXsu8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ