ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត ជា​អធិការ​នគរបាល​ក្រុង បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន មួយ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជា​បន្តបន្ទាប់…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត ជា​អធិការ​នគរបាល​ក្រុង បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន មួយ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជា​បន្តបន្ទាប់ និង​រក​ឃើញ​ថ្នាំ​ញៀន និង​ថ្នាំ​សង្ស័យ សម្រាប់​កែ​ច្នៃ​ថ្នាំ​ញៀន​ជា​ច្រើន​មុខ​។ ករណី​បង្ក្រាប​ខាងលើ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ២០១៨ នៅ​បន្ទប់​ជួល​មួយ​កន្លែង​ខាងកើត​ផ្សារ​ត្រី​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ទាំង​២​នាក់​មាន​៖ ១-​ឈ្មោះ ភាព រក្សា ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ និង​២-​ឈ្មោះ ធុន សុ​គ​ន្ធា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត​។

សមត្ថកិច្ច​ប្រាប់​ថា ជនសង្ស័យ​ទី​១​ពេល​ឃាត់ខ្លួន និង​ឆែកឆេរ​បន្ទប់​ស្នាក់​នៅ រក​ឃើញ​ថ្នាំ​ញៀ​ជា​ច្រើន​មុខ​ដូច​ខាងក្រោម ម្សៅ​ក្រាម​ពណ៌​ថ្លា​១​កូន​ថង់​ធំ​ល្មម ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច មាន​អក្ស LV ចំនួន​១៤៣​គ្រាប់​/​កន្លះ​ថ្នាំ​គ្រាប់​ពណ៌​លឿងខ្ចី ចំនួន​៣០​គ្រាប់ មាន​អក្សរ​រ៉ូ​ឡិច​/​ថ្នាំ​គ្រាប់​ពណ៌​ខៀវខ្ចី ចំនួន​៩០​គ្រាប់ មាន​អក្សរ​រ៉ូ​ឡិច​/​ថ្នាំ​ដប​កេ​តា​មីន​ចំនួន​៦១​ដប ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២/​ថ្នាំ​បន្ទះ​ចំនួន​១៧​គ្រាប់​/​សម្បក​ដប​កេ​តា​មីន​ចំនួន​១៥៤​ដប​/​គម្រប​ដប​ថ្នាំ​កេ​តា​មីន​មួយ​ចំនួន​រួម​នឹង​ប្រអប់​ថ្នាំ​កេ​តា​មីន​ចំនួន​៥​ពណ៌​ខៀវ​/​ថង់​កិប​មាត់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​/​ថង់​ខ្មៅ​មាន​រុំ​ស្គុ​ត​ចំនួន​៤​សម្រាប់​ច្រក​គ្រឿងញៀន​/​ឆ្នាំង​សម្រាប់​ស​ម្ងួ​ត​ថ្នាំ​ញៀន​១​គ្រឿង និង​កេះ​ក្រដាស់​ដែល​មាន​ស​សេរ​លេខ​ទូរស័ព្ទ ភ្នំពេញ​ប៉ោយ​ប៉ែ​ត​ចំនួន​២​។

សមត្ថកិច្ច​បន្ត​ថា ដោយ​យោង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទី​១ សមត្ថកិច្ច​ក៏​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​ថា ក្រោយ​សាកសួរ​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ