ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! សិស្ស និង​គ្រូ​​ជា​ច្រើន​នាក់ជួប​ទឹក​ជំនន់​ភ្លាមៗ​គេច​មិន​រួច

5 ឆ្នាំ មុន

ប្រទេស​ហ្ស​ក​ដា​នី ៖ ពួក​អ្នក​ជួយ​សង្គ្រោះ ​និង​ភ្នាក់ងារ​មន្ទីរពេទ្យ​បាន​​រាយការណ៍​​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​១៨​នាក់ ជា​ពិសេស​សិស្សសាលា​ និង​គ្រូបង្រៀន​ត្រូវ​លង់ទឹក​ស្លាប់​​នា​ថ្ងៃ​ទី​២៥​ តុលា​ ពេល​ចេញពី​សាលា​ហើយ​ជួប​ប្រទះ​នឹង​ទឹកជំនន់​ភ្លាម​ៗ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ហ្ស​ក​ដា​នី​នៃ​សមុទ្រ​​…

ប្រទេស​ហ្ស​ក​ដា​នី ៖ ពួក​អ្នក​ជួយ​សង្គ្រោះ ​និង​ភ្នាក់ងារ​មន្ទីរពេទ្យ​បាន​​រាយការណ៍​​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​១៨​នាក់ ជា​ពិសេស​សិស្សសាលា​ និង​គ្រូបង្រៀន​ត្រូវ​លង់ទឹក​ស្លាប់​​នា​ថ្ងៃ​ទី​២៥​ តុលា​ ពេល​ចេញពី​សាលា​ហើយ​ជួប​ប្រទះ​នឹង​ទឹកជំនន់​ភ្លាម​ៗ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ហ្ស​ក​ដា​នី​នៃ​សមុទ្រ​​ MORTE​។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ធំ​មួយ​ដែល​មាន​បណ្ដា​ឧ​ទ្ថ​ម្ភា​គ​ចក្រ ​និង​កង​ទាហាន​ចូលរួម ត្រូវ​បាន​ធ្វើ​។​ ប្រតិបត្តិការ​នោះ​អាច​ជួយ​សង្គ្រោះ​មនុស្ស​៣៤​នាក់ ​ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្នុង​​ស្ថានភាព​ធ្ងន់ធ្ងរ​។​ មនុស្ស​ស្លាប់​ជា​​ច្រើន​នាក់​ជា​កុមារ​មាន​អាយុ​ក្រោម​១៤​ឆ្នាំ​។​មនុស្ស​មួយ​ចំនួន​ដែល​មក​ពិ​ក​និក​នៅ​តំបន់​នោះ ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​និង​របួស​ដែរ​។

គ្រួសារ​ជា​ច្រើន​រយ ​និង​សាច់ញាតិ​បាន​លើកគ្នា​មក​កាន់​មន្ទីរពេទ្យ​ CHOUNAH ​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ ពី​កន្លែង​កម្សាន្ត​មាត់សមុទ្រ តាម​រក​សាច់ញាតិ​របស់​ពួក​គេ​។​ អ៊ីស្រា​អែ​ល​ក៏​បញ្ជូន​បណ្ដា​ឧ​ទ្ថ​ម្ភា​គ​ចក្រ​មក​ជួយ​ដែរ​។

អ្នកនាំពាក្យ​ផ្នែក​ការពារ​ស៊ី​វិល​ហ្ស​ក​ដា​នី​និយាយ​ថា ចំនួន​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ជាង​​នេះ​។ ​បើតាម​​សាក្សី​ម្នាក់​និយាយ​ថា​ រថយន្ត​បឺស​សាលា​១​គ្រឿង​ជាមួយ​សិស្ស​៣៧​នាក់​ និង​គ្រូ​៧​នាក់ បាន​បើក​ទៅ​កាន់​កន្លែង​កម្សាន្ត​មាត់សមុទ្រ​នោះ ហើយ​រថយន្ត​ត្រូវ​ទឹក​ជំនន់​នាំ​យក​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ