ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធានាធិបតី​ស្រី​លើក​ដំបូង​ក្នុង​ប្រទេស

5 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ៖ សភា​អេ​ត្យូ​ពី​កាលពី​ថ្ងៃ​ទី​២៥ ​តុលា​ បាន​សម្រេច​ជ្រើសតាំង​ជា​ឯកច្ឆន្ទ​លោកស្រី​ SAHLE WORK ZEWDE ជា​ប្រធានាធិបតី​ស្ត្រី​ដំ​បូ​ង​គេ​របស់​ប្រទេស ក្រោយ​ការ​​លាលែង​របស់​ប្រធានាធិបតី​មុន​មក​។…

ប្រទេស​អេ​ត្យូ​ពី ៖ សភា​អេ​ត្យូ​ពី​កាលពី​ថ្ងៃ​ទី​២៥ ​តុលា​ បាន​សម្រេច​ជ្រើសតាំង​ជា​ឯកច្ឆន្ទ​លោកស្រី​ SAHLE WORK ZEWDE ជា​ប្រធានាធិបតី​ស្ត្រី​ដំ​បូ​ង​គេ​របស់​ប្រទេស ក្រោយ​ការ​​លាលែង​របស់​ប្រធានាធិបតី​មុន​មក​។

ជា​អ្នកការទូត​អាជីព​លោកស្រី​ SAHLE WORK ZEWDE អាយុ​៦៨​ឆ្នាំ ក្លាយជា​ប្រធានា​ធិបតី​ទី​៤​ របស់​អេ​ត្យូ​ពី តាំងពី​ការ​អនុម័ត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៥​មក​។​ រដ្ឋធម្មនុញ្ញ​នោះ​ចែង​​ថា ​ប្រធានាធិបតី​មួយ​រូប អាច​គ្រប់គ្រង​យ៉ាងច្រើន​តែ​២​អាណត្តិ ដែល​មួយ​អាណត្តិ​មាន​រយៈពេល​៦​ឆ្នាំ​។

លោកស្រី​រហូត​មក​ទល់​ពេល​នេះ​ជា​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គ​ការ​សហ​ប្រជាជាតិ​ប្រចាំ​សហភាព​អាហ្វ្រិក ​UA​។ ​ពី​មុន​លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​អេ​ត្យូ​ពី​ប្រចាំ​ប្រទេស​បារាំង ហ្ស៊ី​ប៊ូ​ទី សេ​នេ​ហ្គា​ល់​។ ​លោកស្រី​កើត​នៅ​ក្រុង​អា​ឌី​សអា​បេ​បា ​ហើយ​សិក្សា​នៅ​ប្រទេស​បារាំង រួច​បច្ចុប្បន្ន​ក្លាយជា​ប្រមុខរដ្ឋ​ស្ត្រី​តែ​ម្នាក់​គត់​នៅ​អាហ្វ្រិក​។

ក្នុង​សុន្ទរកថា​ចូល​កាន់​តំណែង​លោកស្រី SAHLE WORK ZEWDE​ សម្ដែង​ការ​គាំទ្រ​ចំពោះ​​ការ​កែទម្រង់ របស់​នាយក​រដ្ឋមន្ត្រី​ថ្មី លោក​ ABIY AHMED ​ដែល​ចូល​កាន់​តំណែង​​កាលពី​ខែមេសា ហើយ​លោកស្រី​សាទរ​ ជា​ពិសេស​ការ​បញ្ចូល​ក្នុង​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​រូប​នោះ នូវ​នារី​ដល់​ទៅ​ពាក់កណ្ដាល​។​ទោះជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​​ក៏​ប្រគល់​ឲ្យ​នារី​ជា​អ្នកគ្រប់គ្រង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ