ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ… មកបោកគាត់ជា​ក្រមុំចាស់​ អស់ទាំងទ្រព្យ​ បង់ទាំងប្រាណ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​ ពាក្យចាស់​លោក​ពោល​ថា ៖ «​ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់ព្រាត់​កុំ​យក​ខ្លួន​បៀត​» ។ យ៉ាងណាមិញ ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ…

ខេត្តកំពង់ឆ្នាំង ៖​ ពាក្យចាស់​លោក​ពោល​ថា ៖ «​ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់ព្រាត់​កុំ​យក​ខ្លួន​បៀត​» ។ យ៉ាងណាមិញ ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ បានចាញ់បោក​បុរស​ពនេចរ​ម្នាក់​ដែល​មក​ស្នាក់​នៅ​ក្នុងភូមិ ហើយ​ល្បួង​សុំ​ក្តី​ស្នេហ៍​ពី​នាង​ដោយ​ឱ្យអ្នក​ជិតខាង​ចូល​ចែចូវ ។ ទីបំផុត ក៏​ឈាន​ដល់​ការ​សែនព្រេន​យក​គ្នា​ជា​ប្តី​ប្រពន្ធ ប៉ុន្តែ​បាន​តែ​៣​ខែ ក៏​បោក​យក​ម៉ូតូ​ពី​នាង​អស់​១​គ្រឿង និង​ចិញ្ចៀន
មាស​​១​វង់ រួច​គេចខ្លួន​បាត់​តែ​ម្តង ។

ក្នុង​ពាក្យបណ្តឹង នារី​រង​គ្រោះ ឈ្មោះ យស់ណឹ​ប អាយុ​៤០​ឆ្នាំ ដែល​បាន​ប្តឹង​ទៅ​លោក​មេឃុំ​ពន្លៃ រៀបរាប់​ថា កាលពី​ជាង​៣​ខែ​មុន មានបុរស​ម្នាក់​ឈ្មោះ រិ​ទ្ធ បាន​មក​ស្នាក់​នៅផ្ទះ ពូ​សុត មីង​អុ​ន ដែល​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ ក្រោយមក ឈ្មោះ​រិ​ទ្ធ អាយុ​៤៣​ឆ្នាំ បាន​សុំ​ស្រឡាញ់​នាង ដោយ​ឲ្យ​ចាស់ទុំ​ចូល​ចែចូវ និង​ប្រាប់​ថា រូបគេ​គ្មាន​ប្រពន្ធ​កូន​ទេ និង​មានផ្ទះ​សម្បែង​នៅ​ខេត្តកណ្តាល ។ កាល​ណោះ​នាង​ក៏​យល់ព្រម ហើយ​បាន​រៀបចំ​សែនព្រេន​យក​គ្នា​ជា​ប្តី​ប្រពន្ធ ។ ការ​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​៣​ខែ ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត ។ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​របស់​នាង​ឡើយ គឺ​បុរស​ឈ្មោះ រិ​ទ្ធ បាន​បោក​យក​ខ្លួនប្រាណ​នាង​ហើយ យក​ទាំង​ទ្រព្យសម្បត្តិ​របស់​នាង​ទៀត ។

ក្នុង​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​៦ ខែតុលា បុរស​ឈ្មោះ រិ​ទ្ធបាន​សុំ​ខ្ចី​ម៉ូតូ​នាង​ថា​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ខេត្តពោធិ៍សាត់ ហើយដោយ​សារ​ទុកចិត្ត​នាង​បានឱ្យ​ម៉ូតូ​ខ្ចី និង​ឱ្យ​ចិញ្ចៀនមាស​ទម្ងន់​៣​ជី​ពាក់​ទៀត​ផង ។ ប្រភព​ដដែល​បន្ត​ថា ចាប់តាំងពី​ចាកចេញ​ទៅ បុរស​ឈ្មោះ រិ​ទ្ធ ឬ​ហៅ​ថា​ប្តី​ហេងស៊យ​របស់​នាង​មិន​បាន​ត្រឡប់​មក​វិញ​ឡើយ ហើយ​ថែម​ទាំង​បិទ​ទូរស័ព្ទ​ហៅ​មិន​ចូល​ទៀត ។

ដោយសារ​តែ​បែប​នេះ​ហើយ ទើប​នាង​ដឹង​ច្បាស់​ថា បុរស​ឈ្មោះ រិ​ទ្ធ ពិតជា​បោក​យក​ខ្លួនប្រាណ​នាងហើយ យក​ទាំង​ទ្រ​ព​សម្បត្តិ​នាង​ទៀត ។ ហេតុនេះ​ហើយ នាង​សុំ​ប្តឹង​ទៅ​លោក​មេឃុំ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ សូម​ចាប់​បុរស​ឈ្មោះ រិ​ទ្ធ នេះ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ