ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ilkey Gundogan ប្រកែក​មិន​ទៅ​ហូ​ឡង់ ព្រោះ​នៅ​ស្មោះ​លុះ​ក្ស័យ​ជាមួយ Man City

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ Ilkey Gundogan ចង់​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង Manchester…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ Ilkey Gundogan ចង់​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង Manchester City ដើម្បី​បន្តដំណើរ​ជាមួយនឹង​ក្លិប​នេះ​ទៅ​ថ្ងៃ​អនាគត ។

តាម​ការ​ចុះ​ផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន Ajax បាន​ទាក់ទង​មក Gundogan ឲ្យ​ទៅ​លេង​បន្ថែម​កម្លាំង​នៅ​ក្លិប​របស់​ខ្លួន ខណៈ​ដែល City គិតគូរ​រក​នាំ​កីឡាករ​វ័យ​២១​ឆ្នាំ De Jong មក​កាន់​ក្លិប ។

ព័ត៌មាន​ចុង​ក្រោយ​នេះ​បាន​ឲ្យ​ដឹង​ថា City គ្មាន​គំនិត​ចង់​លក់ gundogan ឲ្យ​នរណា​ម្នាក់​ឡើយ ព្រោះ​រូបគេ​ក៏​សប្បាយ​ចិត្តនឹង​នៅ​លេង​ឲ្យ City ដែរ ។ រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​១២​គ្រាប់ សម្រាប់​ក្លិប​មេឃ​ខៀវ តាំងពី​ចូល​លេង​នៅ​ឆ្នាំ​២០១៦ នៅ​ក្នុង​តម្លៃ​ខ្លួន ២១​លាន​ផោន ។

City បាន​សរសេរ​ថា​៖ «Ilkey រំពឹង​ថា​នឹង​បាន​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​។ រូបគេ​មាន​អ្នក​ទាក់ទង​ច្រើន តែ​គេ​សប្បាយ​ចិត្តនឹង​នៅ​ទី​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ