ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តោប្រវេសន៍​! អា​មេ​រិ​ក​បញ្ជូន​ទ័ព​ទៅ​ព្រំដែន​បញ្ឈប់​ដំណើរ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទោះបី​មានការ​ហេវ​ហត់​ខ្លាំង​ក៏​ដោយ ពួក​អន្តោប្រវេសន៍​ ហុង​ឌូ​រ៉ា​ស់​នា​ថ្ងៃ​ទី​២៥ ​តុលា បន្ត​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​កាត់​ប្រទេស​ម៉ិក​ស៊ិ​ក សំដៅ​ទៅ​សហ​រដ្ឋ​អាមេរិក​ដែល​ប្រកាស​ត្រៀម​ដាក់​ពង្រាយ​ទាហាន​៨០០​នាក់​ទៀត ​នៅ​តាម​ព្រំដែន ​ដើម្បី​បញ្ឈប់​​ដំណើរ​របស់​ពួក​គេ​។…

សហរដ្ឋអាមេរិក ៖ ទោះបី​មានការ​ហេវ​ហត់​ខ្លាំង​ក៏​ដោយ ពួក​អន្តោប្រវេសន៍​ ហុង​ឌូ​រ៉ា​ស់​នា​ថ្ងៃ​ទី​២៥ ​តុលា បន្ត​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​កាត់​ប្រទេស​ម៉ិក​ស៊ិ​ក សំដៅ​ទៅ​សហ​រដ្ឋ​អាមេរិក​ដែល​ប្រកាស​ត្រៀម​ដាក់​ពង្រាយ​ទាហាន​៨០០​នាក់​ទៀត ​នៅ​តាម​ព្រំដែន ​ដើម្បី​បញ្ឈប់​​ដំណើរ​របស់​ពួក​គេ​។

ពួក​អន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស់​​ជា​ច្រើន​ពាន់​នាក់ ដែល​ភៀសខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ និង​ភាព​​ក្រីក្រ​ក្នុង​ប្រទេស​ពួក​គេ ចាប់ពី​ព្រឹក​ព្រលឹម​បាន​នាំ​គ្នា​ចាក​ចេញពី​ក្រុង MAPASTEPEC ​ឆ្ពោះទៅ​កាន់​ PIJIJIAPAN ​ក្នុង​រដ្ឋ ​CHIAPAS ​ភាគ​ខាងត្បូង​ម៉ិ​ក​ស៊ិក ហើយ​ពួក​គេ​ទៅ​ដល់​គោលដៅ​នា​វេលា​រសៀល ក្រោយ​ការ​ដើរ​រយៈពេល​ដល់​ទៅ​៧​ម៉ោង​។ ​ពួក​អន្តោប្រវេសន៍​ទាំងនោះ​ត្រូវ​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៣០០០​គីឡូម៉ែត្រ​ទៀត ទើប​​ទៅ​ដល់​ព្រំដែន​សហរដ្ឋអាមេរិក​។ ​បើ​តាម​ការ​វាយតម្លៃ​ គឺ​ពួក​គេ​ត្រូវ​ដើរ​ប្រមាណ​ជា​១​​ខែ​កន្លះ​ទៀត ​ទើប​ទៅ​ដល់​គោលដៅ​។

អង្គការសហប្រជាជាតិ​បាន​​និយាយ​ថា ​មនុស្ស​ប្រមាណ​ជា​៧០០០​នាក់​បាន​លើកគ្នា​ចាក​​ចេញពី​ហុង​ឌូ​រ៉ា​ស់ ​ពី​ថ្ងៃ​ទី​១៣ ​តុលា​មក​។​ ពួក​គេ​ធ្វើ​ដំណើរ​រួម​ជាមួយ​គ្នា​ដោយ​គិត​ដល់​ប​ញ្ហា​សន្តិសុខ​តាម​ផ្លូវ ដែល​ពួក​គេ​គិត​ថា​មាន​គ្រោះថ្នាក់​។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​២​រូប បាន​​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥​ តុលា​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​​ន​​ ត្រូវ​ដាក់​ពង្រាយ​ទាហាន​៨០០​នាក់​ទៀត​នៅ​តាម​ព្រំដែន ជាមួយ​ម៉ិក​ស៊ិ​ក ​ដើម្បី​ជួយ​ទ្រទ្រង់​ខាង​ភស្ដុ​ភារ​។ ​កង​ទាហាន​ទាំងនេះ​ដែល​អាច​បញ្ជូន​ទៅ​ពី​មូលដ្ឋាន​យោធា​ជា​ច្រើន​របស់​ប្រទេស នឹង​ជួយ​ពង្រឹងកម្លាំង​កង​ឆ្មាំ​ព្រំដែន​ជាង​២០០០​នាក់​ដែល​មាន​វត្តមាន​រួច​ហើយ​នៅ​ទីនោះ​ចាប់តាំងពី​រដូវ​ផ្កា​រីក​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ