ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​សម្លា.ប់​មនុស្សគេចអត់​​រួច​ពី​ប៉េ​អឹ​ម… ក្រៀកបានពេលកំពុងវេរ​លុយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សំណុំរឿង​ឃាតកម្ម​គិត​ទុកជា​មុន ដោយ​ការ​កាប់​នឹង​ពូថៅ​សម្លាប់​នៅ​ស្រុក​អង្គស្នួល​មុន​នេះ បណ្តាល​ឱ្យ​បុរស​ម្នាក់ស្លាប់ ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​នោះ ពេល​នេះ​ឃាតករ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សុ​ើ​ប​អង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​៤​ថ្ងៃ​មក ។ អំពើ​មនុស្សឃាត​នេះ…

ខេត្តកណ្តាល ៖ សំណុំរឿង​ឃាតកម្ម​គិត​ទុកជា​មុន ដោយ​ការ​កាប់​នឹង​ពូថៅ​សម្លាប់​នៅ​ស្រុក​អង្គស្នួល​មុន​នេះ បណ្តាល​ឱ្យ​បុរស​ម្នាក់ស្លាប់ ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​នោះ ពេល​នេះ​ឃាតករ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សុ​ើ​ប​អង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​៤​ថ្ងៃ​មក ។

អំពើ​មនុស្សឃាត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលានៅ​ចំណុច​ផ្លូវ​បំបែក​​ជា​៥ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។ ជន​រង​គ្រោះ​ឈ្មោះ ភាព គឿ​ន អាយុ​៣១​ឆ្នាំ ជា​ជាង​ជួស​ជុស​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ​សុរិយា ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ចំណែក​ជន​ដៃដល់​ឈ្មោះ ហេង ស៊ី​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ជ្រែង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

លោក សំ តុលា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ថ្លែង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ករណី​មនុស្សឃាត​នេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ស្រុក ចុះ​ទៅ​ដល់ទី​កន្លែងធ្វើការ​តាម​ជំនាញ​របស់​ខ្លួន​យ៉ាង​យកចិត្តទុកដាក់ ។ លោក​វរសេនីយ៍ឯក ទូច អី​ុ​ណា​ន មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនា​ញ​ខេត្ត​និង​ស្រុក​ពាក់ព័ន្ធ សហការ​ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​តាម​បច្ចេកទេស​បទ​ពិសោធន៍​​ជំនាញ​ជា​បន្តបន្ទាប់ និង​ដឹង​ថា ​ឃាតករ​បាន​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ បន្ទាប់​មក​ខេត្តកំពង់ចាម និង​ចុង​ក្រោយ​សម្ងំលាក់ខ្លួន​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

៤​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​បាន នា​វេលា​ម៉ោង​៥​និង៥០​នាទី​ល្ងាច នៅ​មុខ​ផ្ទះ​វេរ​លុយ​ទ្រូ​ម៉ា​ន់​នី ជាប់​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ជនសង្ស័យ​ជា​ឃាតករ​រូប​នេះ​សារភាព​ថា «ក្រោយ​ពី​ខ្លួន​មាន​ទំនាស់​ពាក្យ​សម្តី​ឈ្លោះប្រកែក​វាយតប់​គ្នា​ជាមួយ​ជន​រង​គ្រោះ​នៅ​កន្លែងផឹក​សុ​ី រូបគេ​ក៏​យក​ពូថៅ​មក​កាប់​ក្បាល​ជន​រងគ្រោះ​តែ​ម្តង ហើយរ​ត់ទៅ​លាក់ខ្លួន​នៅ​ស្រុក​ឧដុង្គ​ខេត្តកំពង់​ស្ពឺ រួច​បន្ត​ទៅ​ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម និង​ចុង​ក្រោយមក​លាក់ខ្លួន​នៅ​ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​ពេល​រូបគេ​កំពុង​វេរ​លុយ​នៅផ្ទះ​វេរ​លុយ» ៕​

អត្ថបទសរសេរ ដោយ