ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ល្អាង​ធំ​បំផុត​លើ​ពិភពលោក​… នៅ​ក្នុង​រណ្ដៅ​ដែល​ស្រុត (​វីដេអូ)

5 ឆ្នាំ មុន

«Xinhua» របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​រួម​របស់​ចិន​-​អង់​គ្លេស​បាន​រក​ឃើញ​ល្អាង «Karst» ដ៏​ធំ​មួយ ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដែល​ស្រុត​ «Nongle» នៅ​​ស្រុក​ហ្វេ​ង​សាន តំបន់​ស្វយ័ត​ក្វា​ង​ស៊ី​ជួង នា​ភាគ​ខាងត្បូង​ប្រទេស​ចិន…

«Xinhua» របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​រួម​របស់​ចិន​-​អង់​គ្លេស​បាន​រក​ឃើញ​ល្អាង «Karst» ដ៏​ធំ​មួយ ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដែល​ស្រុត​ «Nongle» នៅ​​ស្រុក​ហ្វេ​ង​សាន តំបន់​ស្វយ័ត​ក្វា​ង​ស៊ី​ជួង នា​ភាគ​ខាងត្បូង​ប្រទេស​ចិន ​ជាប់​ព្រំ​ប្រទល់​​ប្រទេស​វៀតណាម ។

ទំហំ​របស់​ល្អាង​ដែល​រក​ឃើញ​នេះ​មាន​ទំហំ​ដល់​ទៅ​៦,៧​លាន​ម៉ែត្រគូប មាន​ន័យ​ថា​ វា​មាន​​ទំហំ​ធំ​បំផុត​នៅ​លើ​ពិភពលោក ខណៈ​ពេល​នៅ​មាត់​រណ្ដៅ​ដែល​ស្រុត​មាន​អង្កត់ផ្ចិត​ប្រវែង​២០០​ម៉ែត្រ និង​ជម្រៅ​១១៨​ម៉ែត្រ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ចំនួន​១៩​នាក់​បាន​ប្រើ​បច្ចេកវិទ្យា​«3D» ស្គែ​ន​រណ្ដៅ​ដែល​ស្រុត តួ​ល្អាង​​រាង​ក្រឡូម​នៅ​ខាងក្រោម​ដី និង​ប្រទះ​ឃើញ​ថ្មកំបោរ​ក្នុង​ជម្រៅ​១៥០​ម៉ែត្រ រួម​ទាំង​ផ្លូវ​ទឹក​នៅ​ខាងក្រោម​ដី​ជា​ច្រើន​ខ្សែ​ទៀត ។ ប្រភព​របស់​ខ្សែទឹក ថ្មកំបោរ ថ្ម​ដែល​ដុះ​សំយុង​​នៅ​ក្នុង​ល្អាង​ត្រូវ​បាន​រក្សា​ទុក​បាន​យ៉ាង​ល្អ ៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ euronews (in English)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ