ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ញ៉ាមនោះអី…គាត់​មក​ធ្វើទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នៅ​ចំណុច​តូប​លក់​គ្រឿងអលង្ការ​មួយក្នុង​ផ្សារ​ច្បារ​អំពៅសង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​បន្លំ​យក​គ្រឿងអលង្ការ ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នៅ​ចំណុច​តូប​លក់​គ្រឿងអលង្ការ​មួយក្នុង​ផ្សារ​ច្បារ​អំពៅសង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​បន្លំ​យក​គ្រឿងអលង្ការ ។

ស្ត្រី​រូប​នេះ​ ឈ្មោះ ម៉ា​ន រី​យ៉ា​ន អាយុ​៣៨​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៦A ផ្លូវជាតិ​លេខ​៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ជន​រង​គ្រេ​ាះ​ឈ្មោះ ឡុ​ង នី​ឡេ​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​គ្រឿងអលង្ការ ។ តាម​ជន​រង​គ្រេ​ាះ​ឲ្យ​ដឹង​ថា នា​វេលា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ស្ត្រី​រូប​នេះ​បាន​ចូល​មក​ទិញ​គ្រឿងអលង្ការ​នៅ​ហាង​របស់​គាត់ ដោយ​ឲ្យ​គាត់​យក​ខ្សែ​ក​មាស​ម៉ូ​ដ​ច្រវាក់​ឆាប​១​ខ្សែ​ទម្ងន់​១​តម្លឹង​មក​មើល ។ នៅ​ពេល​មើល​នេ​ាះ ជនសង្ស័យ​បាន​យក​ខ្សែ​ក​មាស​មក​ពាក់​ក លុះ​គាត់​ភ្លេចខ្លួន​ក៏​បន្លំ​ដោះ​ខ្សែ​ក​កាឡៃ​ដែល​ពាក់​ជាប់ក​ស្រាប់​ឲ្យ​ទៅ​គាត់​ទុក​វិញ រួច​សុំ​មើល​ខ្សែ​ក​ម៉ូ​ដផ្សេង​ទៀត ។

ខណៈ​នេ​ាះ​គាត់​ប្រាប់​ថា ចាំ​មួយ​ភ្លែត ស្រាប់តែ​ជនសង្ស័យ​ឆ្លៀតឱកាស​ដើរ​ចេញ​ទៅ​ក្រៅ​គេចខ្លួន​បាត់​ស្រមោល​សូន្យ​តែ​ម្តង ។ ភ្លាម​ៗ គាត់​ហាក់​មានការ​សង្ស័យ​ក៏​យក​ខ្សែ​ក​នោះ​មក​ពិនិត្យ​មើល​ម្តងទៀត ទើប​ដឹង​ថា​ជា​ខ្សែ​ក​កាឡៃ​ក៏​នាំ​គ្រួសារ​ទៅ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ដើម្បី​ដាក់​ពាក្យបណ្តឹង ។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ទៅ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​នៅផ្ទះកើតហេតុ ដើម្បី​កំណត់​ភិនភាគ​ជនសង្ស័យ​ងាយស្រួល​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ។

នាយ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​ទី​២ លោក ទេព បូ​រ៉ា ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បាន​ដើរ​ល្បាត​ក្នុងផ្សារ ពិសេស​ចំណុច​ទូ​លក់​គ្រឿងអលង្ការ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​អាជីវករ​ក្រែង​កើត​មាន​អំពើ​ប្លន់​ជាដើម ។ ខណៈ​កំពុង​ល្បាត​នោះ ក៏​ប្រទះ​ឃើញ​ស្ត្រី​ជា​ជនសង្ស័យ​ដែល​បាន​លួច​បន្លំ​គ្រឿងអលង្ការ​កាលពី​ថ្ងៃ​ទី​២០ ខែតុលា កន្លង​ទៅ ទើប​សម្រេច​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ខណៈ​ស្ត្រី​រូប​នេះ​ចូល​មក​ប៉ុនប៉ង​លួច​បន្លំ​គ្រឿងអលង្ការ​អាជីវករ​ផ្សារ​ច្បារ​អំពៅ​ជា​លើក​ទី​២​ទៀត ។

តាម​ចម្លើយ​សារភាព​ចំ​ពេ​ាះ​មុខ​សមត្ថកិច្ច​ស្ត្រី​ខាងលើ​និយាយ​ថា មូលហេតុ​ដែល​លួច​បន្លំគ្រឿងអលង្ការ​គេ​នេះ គឺ​ដោយសារ​ខ្លួន​ជំពាក់​បំណុល​គេ​ច្រើន​ពេក ។ ចំ​ពេ​ាះ​ខ្សែ​ក​មាស ប្រភេទ​ច្រវាក់​ឆាប​ដែល​លួច​បន្លំ​បាន​នោះ គឺខ្លួន​យក​ទៅ​លក់​នៅ​ផ្សារ​ទួល​សង្កែ​បាន​១.៤៣០​ដុល្លារ ហើយ​លុយ​ទាំង​អស់នោះ​ខ្លួន​បាន​យក​សង​គេ​អស់ហើយ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន ខ្សែ​ក​កាឡៃ​១៧​ខ្សែ ខ្សែដៃ​កា​ឡែ​១​ខ្សែ ចិញ្ចៀន​កាឡៃ៨​វង់ ក្រវិល​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស​២​គូ បន្តោងខ្សែ​ក​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស​១ ទូរស័ព្ទ​ដៃ​២​គ្រឿង​(​ម៉ាក​iPhone៦ ពណ៌​ទឹកមាស និង​ម៉ាក iPhone៥ ពណ៌​ផ្កាឈូក​) លុយ​២​ដុល្លារ​និង​៦.០០០​រៀល កាបូប​ក្រវាត់​ចង្កេះ​១ និង​ថង់​ប្លា​ស្ទិ​ក​១ ។ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​កសាង​សំណំ​ុ​រឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ