ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ប្រពន្ធ ទាំង​ម្តាយក្មេក​នាំ​គ្នា​រត់គេច​ពី​បុរស​ម្នាក់​នេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៦ តុលា ២០១៨ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ត្រួ​វ​ជា​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ…

ខេត្តកណ្តាល ៖ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៦ តុលា ២០១៨ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ត្រួ​វ​ជា​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ ម្តាយក្មេក និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​ប្រើ​អំពើរ​ហិង្សា ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៤ តុលា ២០១៨ កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី នៅ​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល តាម​មាត្រា​២២២ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ឈ្មោះ ឡាយ អ៊ុយ​សៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវជា​ប្តី មុខរបរ​លក់​ថ្នាំពេទ្យ មាន​ទីលំនៅ​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ អោ រី​យ៉ា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ថ្នាំពេទ្យ មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ និង​ជន​រង​គ្រោះជា​ម្តាយក្មេក​ឈ្មោះ អោ វ​ណ្ណេ​ត ភេទ​ស្រី អាយុ​៧៣​ឆ្នាំ​មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។

សូម​បញ្ជាក់​ថា ជន​ស​ង្ស​យ័​ខាងលើ​ធ្លាប់​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ខូចខាត​មួយ​ចំនួន​ធំ​ដូច​ជា ទ្វារផ្ទះ ទូ​ថ្នាំពេទ្យ​ចំនួន​៦ ថ្នាំពេទ្យ​មួយ​ចំនួន ព្រមទាំង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ច្រើន កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៨ ម្ដង​រួច​មក​ហើយ ហើយ​បាន​រត់គេច​ខ្លួន​នៅ​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះ​ទៅ​អន្តរា​គម​ន៏ ។

លុះ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ជនសង្ស័យ បាន​ចូល​មក​អុកឡុក​ជេរ​ប្រមាថ​ប្រពន្ធ​និង​ក្រុម​គ្រួសារ​ព្រមទាំង​យក​ដុំ​ថ្ម​មក​គប់ និង​យក​កន្ត្រៃ​ដេញ​ចាក់​មក​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់​ខាងលើ​ម្ដងទៀត តែ​ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន​រួច​ផុត​ពី​គ្រោះថ្នាក់​។ ពេល​កំពុង​ធ្វើ​សកម្មភាព​ក​ម្លាំ​កងរាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​បាន​ចុះ​អន្តរា​គម​ន៏​ភ្លាម​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ