ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​ក្នុង​ខេត្តកណ្ដាល​ចំនួន​១២​ខ្សែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​គម្រោង​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​ក្នុង​ខេត្តកណ្ដាល​ចំនួន​១២​ខ្សែ ខណៈ​ផ្លូវ​ទាំងនោះ​កំពុង​រង​ការ​ខូចខាត និង​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​។ សេចក្ដីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​គម្រោង​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​ក្នុង​ខេត្តកណ្ដាល​ចំនួន​១២​ខ្សែ ខណៈ​ផ្លូវ​ទាំងនោះ​កំពុង​រង​ការ​ខូចខាត និង​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​។

សេចក្ដីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សម្រេច​ធ្វើការ​ជួសជុល និង​កែ​លម្អ​ឡើង​វិញ​នូវ​កំណត់​ផ្លូវជាតិ​សំខាន់​ៗ តាម​បណ្តោយ​ខេត្តកណ្តាល​មាន​៖ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១៤ ផ្លូវជាតិ​លេខ​២០​បេ ផ្លូវជាតិ​លេខ​២១ ផ្លូវជាតិ​លេខ​២១​អា ផ្លូវជាតិ​លេខ​២១​បេ ផ្លូវជាតិ​លេខ​៣៤ ផ្លូវជាតិ​លេខ​១១០ និង​ផ្លូវជាតិ​លេខ​១៥១​អា ដោយ​តម្រូវ​ឱ្យ​ម្ចាស់​លំនៅ​ឋាន ឬ​តូប​អាជីវកម្ម តាម​បណ្តោយ​ផ្លូវ​ទាំងនេះ រំកិល​ចេញ​ឱ្យ​បាន​យ៉ាងតិច​១៥​ម៉ែត្រ នៅ​ត្រឹម​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​ខាង​មុខ​នេះ​។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល លោក ម៉ឹង យូ​ឡេ​ង បាន​បញ្ជាក់​ថា ក្រសួង​នឹង​ដាក់​គ្រឿងចក្រ​ទៅ​ជួសជុល​លុប​សំបុកមាន់ ព្រមទាំង​ធ្វើការ​ពង្រីក​ចិញ្ចើម ផ្លូវជាតិ​ទាំងនេះ​រហូត​ដល់​១៥​ម៉ែត្រ ចាប់ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ខាង​មុខ​នេះ​តទៅ​។

លោក​បន្ត​​ថា ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន និង​ក្បាលដី​ជាប់​ផ្លូវជាតិ​ខាង នឹង​អធ្យាស្រ័យ និង​ជួយ​ចូលរួម​សហការ​អនុវត្ត សម្រាប់​ការ​អភិវឌ្ឍ​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ផ្លូវ ស្ពាន និង​ទប់ស្កាត់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន​។

សូម​បញ្ជាក់​ថា ការ​ចូល​ទៅ​អភិវឌ្ឍន៍​ផ្លូវជាតិ​ទាំងនេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​នេះ គឺ​ធ្វើ​ឡើង ដោយ អនុវត្ត​តាម​យុទ្ធ​ការ​រយៈពេល​១០០​ថ្ងៃ របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដែល​បាន​ដាក់​ចេញ​ឱ្យ​មានការ​ថែទាំ​ផ្លូវជាតិ ផ្លូវ​ខេត្ត​ជា​ប្រចាំ ព្រមទាំង​ជួសជុល​លុប​សំបុកមាន់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ស្ថានភាព​ផ្លូវ​ល្អជា​និច្ច តាម​ផែនការ និង​កិច្ចសន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ