ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ឪពុក​ម្នាក់ តែ​កូន​កំពុង​សង្គ្រោះ​ដោយសារ​…​ពុល​សាហា.វ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រោយ​ពី​មានការ​សង្គ្រោះ​បន្ទាន់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ រយៈពេល​៣​ថ្ងៃ​មកនេះ​បុរស​ម្នាក់​ឈ្មោះ ស្រី យ៉ា រស់នៅ​ភូមិ​រំចេក ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន…

ខេត្តព្រះវិហារ ៖ ក្រោយ​ពី​មានការ​សង្គ្រោះ​បន្ទាន់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ រយៈពេល​៣​ថ្ងៃ​មកនេះ​បុរស​ម្នាក់​ឈ្មោះ ស្រី យ៉ា រស់នៅ​ភូមិ​រំចេក ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ មាន​អាកា​រៈ​ធូរស្រាល​ឡើង​វិញ​ហើយ បន្ទាប់​ពី​បុរស​រូប​នេះ​មាន​អាកា​រៈ​ពុលផ្សិត កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក​វេជ្ជបណ្ឌិត​សុក វាសនា ប្រធាន​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយសារ​ការ​បរិភោគ​ផ្សិត ហើយ​ពុល​នោះ​ពេល​នេះ​មាន​អាកា​រៈ​ធូរស្រាល​ហើយ ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្ត​ទៀត​សិន រង់ចាំ​ជា​សះស្បើយ​ទើប​អាច​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​។

ជាមួយ​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​ចំពោះ​ករណី​ដែល​បរិភោគ​អាហារ ហើយ​មាន​អាកា​រៈ​ពុល​ផ្សេង​ៗ​នោះ​ត្រូវ​ប្រ​ញ៉ាប់​នាំ​អ្នកជំងឺ​នោះ​មក​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ជា​បន្ទាន់ ដើម្បី​ធ្វើការ​សង្គ្រោះ​ឲ្យ​ទាន់​ពេលវេលា ព្រោះ​បច្ចុប្បន្ន​មន្ទីរពេទ្យ​មាន​វេជ្ជបណ្ឌិត​ជំនាញ​ៗ​ឧបករណ៍​ទំនើប​ៗ និង​ថ្នាំ​ព្យាបាល​គ្រប់គ្រាន់ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​។


សូម​បញ្ជាក់​ថា ករណី​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​ៗ​នេះ មុន​ពេល​កើតហេតុ​ឈ្មោះ ស្រី យ៉ា បាន​ដើរទៅ​ក្នុង​ព្រៃ​ដក​ផ្សិត​យក​មក​ឲ្យ​ម្តាយ​ស្ល​កកូរ​បរិភោគ​ជុំ​គ្នា​ជាមួយ​គ្រួសារ តែ​បន្ទាប់​ពី​បរិភោគ​បាន​១​ម៉ោង​ក្រោយមក​ឈ្មោះ​ស្រី លួ​ន ត្រូវជា​ឪពុក និង​ឈ្មោះ​ស្រី យ៉ា ខាងលើ​នេះ​ចាប់​មាន​អាកា​រៈ​ពុល​ខ្លាំង​ដោយ​ហៀរ​ទឹកមាត់ ក្អួតចង្អោរ រាគ​ជាដើម ។

ក្រោយ​ឃើញ​អាកា​រៈ​បែប​នេះ​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ តែ​ជា​អកុសល​បុរស​ជា​ឪពុក​ត្រូវ​បាន​ស្លាប់​ទៅ​ហើយ ដោយឡែក​ឈ្មោះ ស្រី យ៉ា ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ