ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ជំរឿន​សហគ្រាស​ជា​ថ្មី​នៅ​ឆ្នាំ​២០២១ ខណៈ​ចំនួន​សហគ្រាស​មួយ​ចំនួន​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងផែនការ​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ធ្វើ​ជំរឿន​សហគ្រាស​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ​នេះ​បន្ទាប់​ពី​ចំនួន​សហគ្រាស​មានការ​កើនឡើង និង​ថយ​ចុះ​នៅ​តាម​តំបន់​ក្នុង​ប្រទេស​កម្ពុជា ។ លោកស្រី ហង់…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងផែនការ​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ធ្វើ​ជំរឿន​សហគ្រាស​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ​នេះ​បន្ទាប់​ពី​ចំនួន​សហគ្រាស​មានការ​កើនឡើង និង​ថយ​ចុះ​នៅ​តាម​តំបន់​ក្នុង​ប្រទេស​កម្ពុជា ។

លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ តុលា​ថា វិទ្យាស្ថាន​ស្ថិតិ​បាន​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ពាក់ព័ន្ធ​នឹង​សហគ្រាស​កាល ឆ្នាំ​២០១១ ដោយ​បាន​ស្រង់​ចំនួន​សហគ្រាស​ទាំងអស់​ទាំង​តូច​ទាំង​ធំ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោកស្រី​បន្ត​ថា ការ​ជំរឿន​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន ប៉ុន្តែ​លោកស្រី​មិន​បាន​ចាំ​ចំនួន​នោះ​ទេ ។ តាម​ការ​អង្កេត​នៃ​ជំរឿន​នៅ​ក្នុង​ឆ្នាំ​២០១៤ បាន​បង្ហាញ​ឲ្យ​ដឹង​ឃើញ​ថា ចំនួន​សហគ្រាស​នៅ​កន្លែង​ខ្លះ​មាន​ចំនួន​កើនឡើង និង​កន្លែង​ខ្លះ​ក៏​មានការ​ថយ​ចុះ​ដោយ​មិនដឹង​មូលហេតុ​នោះ​ទេ ។ លោកស្រី​បញ្ជាក់​ថា «​យើង​មិនដឹង​មួល​ហេតុ​អី​ទេ កន្លែង​ខ្លះ​យើង​ពិនិត្យ​កន្លែង​ខ្លះ​អត់​ឃើញ​ទេ​សហគ្រាស​ដែល​យើង​បាន​ធ្វើ​នៅ​ឆ្នាំ​២០១១​មាន ប៉ុន្តែ​ដល់​ពេល​យើង​ធ្វើ​អង្កេត​នៅ​ឆ្នាំ​២០១៤ អត់​ឃើញ​បាត់​ទៅ​វិញ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ក៏​បាន​អះអាង​ថា ក្រសួង​មិន​អាច​ធានា​ចំពោះ​ចំនួន ឬ​ទីតាំង សហគ្រាស​ដែល​បាន​ធ្វើ​ជំរឿន​ថា រក្សា​នៅ​ដដែល​នោះ​ទេ​ក្នុង​ការ​ធ្វើ​ជំរឿន​សហគ្រាស​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ។ លោកស្រី​ថា ជា​គោលការណ៍​ការ​ធ្វើ​ជំរឿន​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្តង ។ លោកស្រី​គូសបញ្ជាក់​ថា «​យើង​ធ្វើ​លើក​មុន​២០១១ ហើយ​លើក​នេះ​យើង​នឹង​ធ្វើ​នៅ​ឆ្នាំ​២០២១ អី​ញ្ចឹ​ង​ខ្ញុំ​មិន​អាច​សន្យា​ថា សហគ្រាស​ណាមួយ​រក្សា​នៅ​នោះ​ទេ​» ។ យ៉ាងណា​ក្តី​លោកស្រី​បាន​ឲ្យ​ដឹង​ថា ការ​ប្រែប្រួល ឬ​មិន​ប្រែប្រួល​នៃ​ការ​ធ្វើ​ជំរឿន​សហគ្រាស​នេះ​អាស្រ័យ និង​យោង​លើ​ស្ថានភាព​សង្គមកិច្ច សុវត្ថិភាព សន្តិភាព នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​ករណី​ដែល​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​រហូត​ទៅ​នោះ ស្ថេ​រ​ភាព​នៃ​ការ​ធ្វើ​វិនិយោគ​ក៏​ដូច ជា សហគ្រាស​នៅ​កម្ពុជា​មិន​បាត់បង់​នោះ​ទេ គឺ​រក្សា​ដំណើរការ​ជា​ធម្មតា ។

យ៉ាងណា​ក្តី​បើ​សម្រាប់​ចំនួន​សហគ្រាស​នេះ មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចំនួន​ពិតប្រាកដ​នោះ​ទេ ទាក់ទង​នឹង​ចំនួន​សហគ្រាស​ដែល​កំពុង​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ