ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​នៅ​ចាំ​មើលផ្លូវ ម្នាក់​ទៀត​ចូល​ធ្វើ​អី​ៗ ជា​លទ្ធផល​សល់​ត្រឹម​ដង្ហើមចង្រិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​ចូល​លួច​ទ្រព្យសម្បត្តិ​ដោយពេល​ទៅ​ដល់​ម្នាក់​ចាំ​ផ្លូវ និង​ម្នាក់​ទៀត​ចូល​ទៅ​គាស់ ប៉ុន្តែ​ព្រះ​មិន​ជួយ​បាន​ប៉ះ​សម្ភារ​នៅ​ក្នុងផ្ទះ​នោះ​ជ្រុះ​មក​លើ​ដី​លាន់​ប្រាវ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សង្ស័យ​ស្ទុះ​ទៅ​មើលឃើញ​ក៏​ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ខណៈ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​វាយ​ទាត់​ធាក់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ចំណែក​បក្សពួក​ដែល​ជា​អ្នក​ចាំ​មើលផ្លូវ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​ចូល​លួច​ទ្រព្យសម្បត្តិ​ដោយពេល​ទៅ​ដល់​ម្នាក់​ចាំ​ផ្លូវ និង​ម្នាក់​ទៀត​ចូល​ទៅ​គាស់ ប៉ុន្តែ​ព្រះ​មិន​ជួយ​បាន​ប៉ះ​សម្ភារ​នៅ​ក្នុងផ្ទះ​នោះ​ជ្រុះ​មក​លើ​ដី​លាន់​ប្រាវ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សង្ស័យ​ស្ទុះ​ទៅ​មើលឃើញ​ក៏​ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។

ខណៈ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​វាយ​ទាត់​ធាក់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ចំណែក​បក្សពួក​ដែល​ជា​អ្នក​ចាំ​មើលផ្លូវ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ដែលហេតុ​ការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​កប់​គង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ចែ​ម រ​ដ្ឋា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៧ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ជន​នេះ​ជា​អ្នក​ធ្វើ​សកម្មភាព​គាស់​ផ្ទះ និង​ចូល​លួច​ទ្រព្យសម្បត្តិ ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ញ៉ូ​វ អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​-​សង្កាត់​ជាមួយ​គ្នា ជា​អ្នក​ចាំ​មើលផ្លូវ​និង​បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ក​យ តាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​កប់​គង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ គាត់​បាន​ដណ្ដើម​យក​លុយ​របស់​គាត់​ជាង​១​ពាន់​ដុល្លារ និង​ជាង​៧​ម៉ឺន​រៀល​ដែល​ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​លួច​យក​ចេញពី​ក្នុងផ្ទះ​របស់​គាត់ ។

បុរស​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពេល​ដែល​គាត់ និង​ក្រុម​គ្រួសារ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​ឮ​សូរ​សម្លេង​សម្ភារ​ធ្លាក់​ប្រ៉ា​វ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ដែល​មុន​ដំបូង​ស្មានថា ជា​សត្វ​ឆ្មារ​ទេ ប៉ុន្តែ​ដោយ​មិន​អស់ចិត្ត​ទើប​គាត់​ក្រោក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ស្ទុះ​រត់​ចេញពី​ក្នុងផ្ទះ​ឡើង​ជិះ​ម៉ូតូ​បក្សពួក​ដែល​ឈប់​រង​ចាំ​ខាង​មុខ ។

បន្ទាប់​មក​បាន​បើក​រត់គេច​ខ្លួន​ហើយ​គាត់​បាន​ស្រែ​កថា ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ពេល​នោះ​អ្នក​ភូមិ​បាន​ចេញ​ជួយ​ស្ទាក់​តាម​ផ្លូវ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​បើក​ទៅ​បុក​ប្រជាពលរដ្ឋ​ម្នាក់ និង​បណ្ដាល​ឲ្យ​ដួល​ពេល​នោះ​បាន​បណ្ដាល​ឲ្យ​ធ្លាក់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចែ​ម រ​ដ្ឋា ទើប​ប្រជាពលរដ្ឋ​ចាប់​បាន​ហើយ​បាន​វាយ​ទាត់​ធាក់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ។

ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​បក្សពួក​លើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​បាន​ប្រគល់​ជូន​នគរបាល​បាន​នាំ​ទៅ​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ