ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ បើ​ផ្ទុះ​ទៅ​ពិតជា​គ្រោះថ្នាក់​ណាស់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គ្រាប់បែកដៃ និង​គ្រាប់​បេ​ធំ​ៗ​ចំនួន​៩​គ្រាប់​ត្រូវ​បាន​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាភ្នំ​រុករក​ឃើញ និង​ជីក​យក​បាន​ពី​ក្នុង​ដី​ក្នុងភូមិ​សាស្ត្រ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​រសៀល ថ្ងៃ​ទី​២៥…

ខេត្តព្រៃវែង ៖ គ្រាប់បែកដៃ និង​គ្រាប់​បេ​ធំ​ៗ​ចំនួន​៩​គ្រាប់​ត្រូវ​បាន​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាភ្នំ​រុករក​ឃើញ និង​ជីក​យក​បាន​ពី​ក្នុង​ដី​ក្នុងភូមិ​សាស្ត្រ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​រសៀល ថ្ងៃ​ទី​២៥ តុលា​នេះ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ស៊ី​ម៉ាក់​ដែល​ចុះ​ទៅ​ប្រមូល​យក​គ្រាប់​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ គឺជា​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​សុទ្ធតែ​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​សត្វ​គ្រប់ពេលវេលា ។

មន្ត្រី​ដដែល​នេះ​បាន​បញ្ជាក់​ប្រាប់​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​ជីក​រក​ឃើញ​ទាំងអស់​មាន​ចំនួន​៩​គ្រាប់​ក្នុង​នោះ​គ្រាប់បែកដៃ​មាន​ចំនួន​០៦​គ្រាប់​(m) ចំនួន​០២ និង​គ្រាប់ (km) ៨១ ចំនួន​០១​គ្រាប់ ។ ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជើងភ្នំ​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​ផង​ដែរ​នៅ​ពេល​បានឃើញ​មន្ត្រី​ជំនាញ​រក​ឃើញ និង​ប្រមូល​យក​គ្រាប់​ទាំងនោះ​ចេញពី​មូលដ្ឋាន​របស់​ពួក​គាត់ ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គាត់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​គ្រាប់​ទាំងនេះ​ដោយ​មិន​បានដឹង​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ