ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ប្រេង​ធ្លាក់​ចុះ​តាំងពី​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋបាល​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋអាមេរិក​(EIA) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​មក​ថា ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ប្រទេស​អ៊ីរ៉​ង់​បាន​ធ្លាក់​ចុះ​តាំងពី​សហ​រដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​កាលពី​ខែឧសភា ។ EIA បាន​យក​ទិន្នន័យ​ពី​ម​ជ្ឈ​ម​ណ្ឌ ClipperData និង​បាន​ឲ្យ​ដឹង​ថា…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋបាល​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋអាមេរិក​(EIA) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​មក​ថា ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ប្រទេស​អ៊ីរ៉​ង់​បាន​ធ្លាក់​ចុះ​តាំងពី​សហ​រដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​កាលពី​ខែឧសភា ។

EIA បាន​យក​ទិន្នន័យ​ពី​ម​ជ្ឈ​ម​ណ្ឌ ClipperData និង​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ប្រេង​របស់​អ៊ី​រ៉​ង់​បាន​កើន​ដល់​កម្រ​តិ​ខ្ពស់​ជាងគេ​នៅ​ខែមិថុនា​ឆ្នាំ​២០១៨ ដែល​នាំ​ចេញ​បាន​ប្រមាណ​២,៧​លាន​ធុង​ក្នុង​១​ថ្ងៃ ។

កាលពី​ខែកញ្ញា​វិញ អ៊ី​រ៉​ង់​នាំ​ចេញ​ប្រេង​បាន​តែ​១,៩​លាន​ធុង​ក្នុង​១​ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ EIA បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ទាន់​ច្បាស់​ឡើយ​ថា​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់​ចុះ​នេះ​គឺ​មក​ពី​ការ​ដាក់​ទណ្ឌកម្ម ឬ​មក​ពី​មូលហេតុ​ដទៃ​នោះ​ទេ ។

ការ​នាំ​ចេញ​ប្រេង​របស់​អ៊ី​រ៉​ង់​បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿន​លឿន​ជាង​ផលិតកម្ម ។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​បាន​កាត់​បន្ថយ​ដំណើរការ​ក្នុង​ប្រទេស​អ៊ីរ៉​ង់ ប៉ុន្តែ​ប្រទេស​នេះ​បាន​បន្ត​នាំ​ចេញ​ប្រេង​​​តាម​ក្រុមហ៊ុន National Iranian Tanker Company និង Islamic Republic of Iran Shipping Lines ជាដើម ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បន្ត​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​អ៊ី​រ៉​ង់ នាវា​ដឹក​ជញ្ជូន​ប្រេង​មួយ​ចំនួន​របស់​អ៊ីរ៉​ង់​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ស្តុក​ប្រេង​​លើ​ទឹក​វិញ ។

EIA ព្យាករណ៍​ថា កំណើន​ផលិតកម្ម​ប្រេង​តាម​ប្រទេស​ក្នុង​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) អាច​ជំនួស​ប្រេង​អ៊ីរ៉​ង់​បាន ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត និង​សមាជិក OPEC ដទៃ អាច​ជំនួស​ប្រេង​អ៊ី​រ៉​ង់​បាន​កម្រិត​ណា ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ខែឧសភា សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា ចាក​ចេញពី​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ជាមួយនឹង​អ៊ីរ៉​ង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ