ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ចាក់ទឹក​លើ​ក្បាល​ទា​…​ជិត​១​ឆ្នាំ​មក​ហើយ ​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ខែ​ហើយ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​ជាមួយ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ជា​ប្រចាំ​ដើម្បី​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ខែ​ហើយ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​ជាមួយ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ជា​ប្រចាំ​ដើម្បី​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ទោះបីជា​មានការ​ដាក់​កម្លាំង​ប្រចាំការ​ចាំ​ស្ទាក់​ចាប់​រាល់ថ្ងៃ​ក្តី​ក៏​នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាសទិស​ចរាចរ​ណ៏ និង​ចាប់​បាន​រាល់​ផង​ដែរ ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៥ ខែតុលា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១០​យប់​កម្លាំង​បាន​ធ្វើការ​ឃាត់​យានយន្ត​សរុប​ចំនួន​១៣ គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​១១​គ្រឿង​, រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង ដោយ​បាន​ញ្ជូ​ន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើកា​អប់រំ​ណែនាំ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ