ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ចប់​សង្ស័យ​បន្ត​បញ្ជូន​ឲ្យ​ឥស្សរជន​២​រូប​ទៀត

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កញ្ចប់​សង្ស័យ​ដាក់​គ្រឿងផ្ទុះ​១០ ​ហើយ​ត្រូវ​បាន​គេ​បញ្ជូន ក្នុង​នោះ​២​បញ្ចប់​​ថ្មី ​ទើប​បញ្ជូន​ទៅ​ឲ្យ​តារាភាពយន្ត​លោក ​ROBERT DE NIRO និង​អតីត​អនុ​ប្រធានា​​ធិបតី​លោក​…

សហរដ្ឋអាមេរិក ៖ កញ្ចប់​សង្ស័យ​ដាក់​គ្រឿងផ្ទុះ​១០ ​ហើយ​ត្រូវ​បាន​គេ​បញ្ជូន ក្នុង​នោះ​២​បញ្ចប់​​ថ្មី ​ទើប​បញ្ជូន​ទៅ​ឲ្យ​តារាភាពយន្ត​លោក ​ROBERT DE NIRO និង​អតីត​អនុ​ប្រធានា​​ធិបតី​លោក​ JOE BIDEN​។ ​បញ្ជី​ឈ្មោះ​ឥស្សរជន​ប្រឆាំង​ត្រាំ ដែល​គេ​ផ្ញើ​កញ្ចប់​គ្រាប់​បែក​ច្នៃ​ទៅ មានការ​កើនឡើង​មក​ដល់​ថ្ងៃ​ទី​២៥ ​តុលា ចំណែក​ប្រធានាធិបតី​អា​មេ​រិក ចោទប្រកាន់​បណ្ដា​សារព័ត៌មាន​ថា ​ជា​ផ្នែក​មួយ​នៃ​ការ​ទទួលខុសត្រូវ ចំពោះ​ការ​ចង​កំហឹង​គ្នា​ក្នុង​សង្គម​អា​មេ​រិ​ក​។

រឿង​បញ្ជូន​គ្រាប់បែក​ច្នៃ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២២ ​តុលា​មក ជាមួយ​ការ​បញ្ជូន​គ្រឿងផ្ទុះ​ដំបូង​​ទៅ​កាន់​ផ្ទះ​មហាសេដ្ឋី​ស្និទ្ធ​គណបក្ស​ប្រជាធិបតេយ្យ​លោក GEORGE SOROS បាន​ក្លាយជា​បញ្ហា​ថ្មី​គ្របដណ្ដប់ ​និង​បំពុល​ដល់​យុទ្ធនាការ​នៃ​ការ​ឃោសនាបោះឆ្នោត​សភា​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​៦​វិច្ឆិកា ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​កំណត់​ពី​ការ​បន្ត​អាណត្តិ​របស់​លោក​ដូ​ណា​ល់​ត្រាំ​។

ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា​ កញ្ចប់​សង្ស័យ​មួយ ប្រហាក់ប្រហែល​គ្នា​នឹង​កញ្ចប់​ផ្ញើ​ឲ្យ​ឥស្សរជន​ប្រជាធិ​បតេយ្យ​ច្រើន​រូប​មក​ហើយ ត្រូវ​បាន​រក​ឃើញ​នៅ​ការិយាល័យ​ក្រុង​ញូ​វ​យ៉​ក របស់​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​បង្កើត​ឡើង​ដោយ​លោក​ ROBERT DE NIRO ជា​តារា​ភាព​យន្ត​អា​មេ​រិ​ក​មានឈ្មោះ​ល្បី​មួយ​រូប និង​ជា​អ្នក​រិះគន់​ខ្លាំង​ដល់​លោក​ត្រាំ​។

ប៉ូលិស​បាន​បញ្ជូន​ក្រុម​ដោះ​មីន​ទៅ ហើយ​កញ្ចប់​ផ្ញើ​ឲ្យ​តួកុន​រូប​នេះ​ក៏​ផ្ទុក​គ្រឿងផ្ទុះ​ខ្លាំង ដូច​​បណ្ដា​កញ្ចប់​ផ្ញើ​ទៅ​ទូរទស្សន៍​ CNN និង​បណ្ដា​ឥស្សរជន​ស្និទ្ធ​ពួក​ប្រជាធិបតេយ្យ ហើយ​​រិះគន់​ប្រធានាធិបតី​។​ តាម​ប៉ូលិស​អះអាង​ថា​ រាល់​កញ្ចប់​តូច​ៗ​ពណ៌​លឿង​ គឺ​ដូច​ៗ​គ្នា​។ ​ពុំ​មាន​កញ្ចប់​ណាមួយ​ផ្ទុះ​ឡើយ​រួច​ក៏​គ្មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ដែរ​។​

៣​ថ្ងៃ​ក្រោយ​ការ​ផ្ញើ​កញ្ចប់​គ្រឿងផ្ទុះ​ដំបូង នៅ​ពុំ​ទាន់​មានការ​ប្រកាស​ពី​ការ​ចាប់ខ្លួន​មនុស្ស​ណា​​ម្នាក់​នៅឡើយ​។​ប៉ូ​លិ​ស​សហព័ន្ធ​បាន​ដាក់​ពង្រាយ​ពួក​អ្នក​ស៊ើប​អង្កេត​នៅ​តាម​បណ្ដា​រដ្ឋ​ដែល​ទាក់ទិន ដូច​ជា​ញូ​វ​យ៉​ក វ៉ា​ស៊ីន​តោន ផ្ល​រី​ដា កាលី​ហ្វ័​រ​នី​ញ៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ