ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​មក​ផ្ទះ​វិញ​ប្រពន្ធ​សង្ស័យ​ខំ​តាម​រក​ប្រទះ​ឃើញ​តែ​ហួសពេល​គាត់​ស្លា.ប់​បាត់​ទៅ​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ដោយសារ​តែ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួ​សារបាន​ដើរ​រក​បុរស​ម្នាក់​ដែល​ទៅ​ដាក់​មង​ហើយ​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ក៏​បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ប្រឡាយ​ទឹក​បាត់​ទៅ​ហើយ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ភូមិ​អា​ឡែ​ង…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ដោយសារ​តែ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួ​សារបាន​ដើរ​រក​បុរស​ម្នាក់​ដែល​ទៅ​ដាក់​មង​ហើយ​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ក៏​បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ប្រឡាយ​ទឹក​បាត់​ទៅ​ហើយ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ថន សុ​ជា អាយុ​៣៣​ឆ្នាំ មាន​ប្រ​ព​ន្ឋ និង​កូន​១​នាក់ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ដោយ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​បាន​យក​មង​ដាក់​ចាប់​ត្រី​តាម​ទម្លាប់​ធម្មតា ប៉ុន្តែ​ចាប់តាំងពី​ម៉ោង​៤​រសៀល​ពេល​ចេញ​ទៅ​ដាក់​មង​ក៏​បាត់​ឈឹង​មិនឃើញ​មក​ផ្ទះ​វិញ ធ្វើ​អោយ​ក្រុម​គ្រួសារ​មានការ​ព្រួយ​បារ​ម្ម​ណ៍ ហើយ​ក៏​ប្រាប់​អ្នក​ជិតខាង​អោយ​ជួយ​ដើរ​រក​តាម​បឹង ត្រពាំង​ដែល​បុរស​រូប​នោះ​ធ្លាប់​ទៅ​ដាក់​មង ប៉ុន្តែ​មិនឃើញ​ឡើយ​រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ប្រឡាយ​ទឹក​មាន​ចម្ងាយ​តែ​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ការ​ប្រះ​ឃើញ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ក៏​បាន​លើក​ជន​រង​គ្រោះ​មក​លំនៅ​ឋាន​វិញ​ហើយ​បាន​រាយ​ការ​ប្រាប់​សមត្ថកិច្ច និង​បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ហើយ​ប្រាប់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​បញ្ជាក់​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា ប្តី​គាត់​មាន​ជម្ងឺ​តេតា​ណូស​យូរ​ៗ​ម្តង​ធ្លាប់​ប្រកាច់​ដែរ គាត់​ជា​ភរិយា និង​ក្រុម​គ្រួសារ​ធ្លាប់​ហាម​គាត់​ដែរ ព្រោះ​ខ្លាច​ជម្ងឺ​នេះ​រើ​ឡើង​វិញ​ចំ​ពេល​គាត់​កំពុង​នៅ​ក្នុង​ទឹក​ពិត​មាន​គ្រោះថ្នាក់​ជា​ពុំខាន ប៉ុន្តែ​ដោយសារ​កត្តា​ជីវ​ភាព​ប្តី​គាត់​នៅ​តែ​ទៅ​ដាក់​មង​ជា​រៀងរាល់ថ្ងៃ ហើយ​ការ​ស្លាប់​របស់​ប្តី​គាត់​គឺ​សង្ស័យ​ថា ដោយសារ​ជម្ងឺ​​គាត់​រើ​ឡើង​វិញ​គ្មាន​អ្នក​ជួយ​ទាន់​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ