ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាតដួល​សន្លប់​លើ​វេទិកា​… គ្រាន់តែ​ឮប្រកាស​គ្រង​មកុដ​លេខ​១ ភ្លាម

5 ឆ្នាំ មុន

ការ​ប្រកួត​កម្មវិធី Miss Grand International 2018 ដែល​មាន​ប្រទេស​ភូមា ជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​មហាជន​ទូ​ទាំង​ពិភពលោក​តាមដាន​គ្រប់​សណ្ឋាន​នៃ​ការ​ប្រកួត​ដែល​បាន​រៀប​ចំ​ហើយ​ឲ្យ​តំណាង​បវរកញ្ញា​នៃ​ប្រទេស​នីមួយ​ៗ​បង្ហាញ​ដោយ​ការ​ព្យាយាម​រៀង​ៗ​ខ្លួន​។ យ៉ាងណាមិញ​នា​យប់មិញ​នេះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​មក​ដល់ ដោយ​ឆ្លងកាត់​ការ​ដាក់​វិញ្ញាសា​មួយ​ចំនួន​រហូត​រក​ឃើញ​ស្រី​ស្អាត​ដាច់​គេ​ម្នាក់​គត់​ពិតជា​ពិសេស​។ចំណាត់​ថ្នាក់​លេខ​១ Miss…

ការ​ប្រកួត​កម្មវិធី Miss Grand International 2018 ដែល​មាន​ប្រទេស​ភូមា ជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​មហាជន​ទូ​ទាំង​ពិភពលោក​តាមដាន​គ្រប់​សណ្ឋាន​នៃ​ការ​ប្រកួត​ដែល​បាន​រៀប​ចំ​ហើយ​ឲ្យ​តំណាង​បវរកញ្ញា​នៃ​ប្រទេស​នីមួយ​ៗ​បង្ហាញ​ដោយ​ការ​ព្យាយាម​រៀង​ៗ​ខ្លួន​។

យ៉ាងណាមិញ​នា​យប់មិញ​នេះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​មក​ដល់ ដោយ​ឆ្លងកាត់​ការ​ដាក់​វិញ្ញាសា​មួយ​ចំនួន​រហូត​រក​ឃើញ​ស្រី​ស្អាត​ដាច់​គេ​ម្នាក់​គត់​ពិតជា​ពិសេស​។ចំណាត់​ថ្នាក់​លេខ​១ Miss Grand Paraguay ៖ កញ្ញា Clara Sosa ជា​អ្នក​គ្រង​មកុដ​, លេខ​២ កញ្ញា​​មក​ពី​ប្រទេស​ឥណ្ឌា ឈ្មោះ Meenakshi Chaudhary និង​លេខ​៣ Miss Grand Indonesia ៖ ឈ្មោះ​Nadia Purwoko ។

ឆ្លងកាត់​ស្ថានការណ៍​លំបាក​ច្រើន​តាំងពី​ដំបូង​ៗ​មក ម្នាក់​ៗ​បាន​យកចិត្តទុកដាក់​ប្រឹង​ប្រែង​រក​ភាព​ឆ្លាត​វៃ​ឲ្យ​គណៈកម្មាធិការ​ដាក់​ពិន្ទុ​វាយតម្លៃ​។ ហើយ​ការ​ប្រកាស​លទ្ធផល​ចុង​ក្រោយ​សល់​តែ​២​នាក់​កាន់​ដៃ​គ្នា ដែល​មាន​ប៉ា​រ៉ា​ហ្គា​យ និង​ឥណ្ឌា ជា​អារម្មណ៍​ដ៏​រន្ធត់​ដែល​នោះ​ជា​លទ្ធផល​មហិមា​បំផុត​នាំ​កិត្តិយស​ខ្លួនឯង​ផង និង​ប្រទេស​ជាតិ​ផង​។

ពិធីករ​ប្រកាស​ជា​ផ្លូវការ​ថា អ្នក​គ្រង​តំណែង​បាន​លើ​ប៉ា​រ៉ា​ហ្គា​យ គ្រាន់តែ​ឮ​ភ្លាម​ធ្វើ​ឲ្យ​នាង​​ស្លុតចិត្ត​រហូត​ទប់​ជំហរ​មិន​បាន ក៏​ដួល​សន្លប់​មួយសន្ទុះ ដែល​ធ្វើ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ស្លន់ស្លោរ​រត់ឡើង​ឆ្លេឆ្លា​ពេញ​ឆាក​។ យ៉ាងណា​យើង​ឃើញ​ថា ម្ចាស់​មកុដ​ស្អាត​ផុត​គេ គឺ​កញ្ញា​ប៉ា​រ៉ា​ហ្គា​យ បាន​ប្រឹង​សម្រួល​អារម្មណ៍​ក្រោកឈរ​ឡើង​ទទួល​មកុដ និង​ញញឹម​ឡើង​​វិញ​ជាមួយ​ស្រី​ស្អាត​៤​ប្រទេស​ទៀត​ដែល​ជាប់​ចុង​ក្រោយ​។

ទោះបីជា​លទ្ធផល​ចេញ​បែប​នេះ​ក្តី យើង​ក៏​សូម​ចូលរួម​លើកទឹកចិត្ត​យ៉ាង​ខ្ពស់​ចំពោះ​កញ្ញា​​ឌី លី​កា ដែល​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត ទោះ​មិន​បាន​បំពាក់​មកុដ​ក៏​ឃើញ​ថា កញ្ញា​មាន​ភាព​ក្លាហាន ទឹកមុខ​ញញឹម​ជា​និច្ច​។ ជា​ពិសេស​យើង​ក៏​មាន​មោទនភាព​ដែល​ឈុត​តំណាង​ជាតិ​ទទួល​បាន​ភាព​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​សម្រាប់​ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ