ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆោឡោ​នាំ​គ្នា​តាម​រកមុខ​ផង​…​លោក​បង​នេះ​បណ្តើរ​តាម​ផ្លូវ​ធ្វើ​ព្រងើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ដែល​គេ​ចត​ទុក​ចោល​នៅ​ខាង​មុខ​តូប​លក់​ទឹកត្នោតជូរ​បាន​សម្រេច តែ​បែរជា​លួច​ចំ​ម៉ូតូ​ខូច ហើយ​ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​តាម​ទាន់​ចាប់​វាយ​ទ្រោម​ខ្លួន ។ ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ដែល​គេ​ចត​ទុក​ចោល​នៅ​ខាង​មុខ​តូប​លក់​ទឹកត្នោតជូរ​បាន​សម្រេច តែ​បែរជា​លួច​ចំ​ម៉ូតូ​ខូច ហើយ​ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​តាម​ទាន់​ចាប់​វាយ​ទ្រោម​ខ្លួន ។

ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ឈូក​មាស តាម​បណ្ដោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​មានឈ្មោះ ចាន់ ស្មី អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​ក្តាន់​ពីរ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ស៊េ​ង ម៉ុ​ន អាយុ​៥៥​ឆ្នាំ ជា​អ្នកលក់​ទឹកត្នោតជូរ ស្នាក់​នៅ​រោង​លក់​ទឹកត្នោតជូរ ស្ថិត​ក្នុងភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

បើ​តាម​សម្តី​ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​សម្រាក​នៅ​ក្នុង​រោង​លក់​ទឹកត្នោតជូរ ដែល​នៅ​ខាងជើង​វត្ត​សំរោង​អណ្តែត ហើយ​ចត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​១GQ-០៦៥០ នៅ​ជិត​គ្រែ​ដែល​គាត់​សំរាក ដោយ​មិន​បាន​ចាក់​សោក​ម៉ូតូ​អ្វី​នោះ​ទេ ព្រោះ​គិត​ថា​ម៉ូតូ​ខូច ដេ​មិន​ឆេះ​គ្មាន​ចោរ​ណា​មក​លួច​បាន​នោះ​ទេ​។

លុះដល់​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​កើតហេតុ ខណៈ​ពេល​ដែល​គាត់​ងើបឡើង​ក៏​ស្រាប់តែ​មិនឃើញ​ម៉ូតូ​របស់​គាត់ ហើយ​គាត់​ក៏​ឆោឡោ​នាំ​កូនក្មួយ​ដើរ​រក​ម៉ូតូ​របស់​គាត់ ពេល​ដែល​គាត់​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ប្រទះ​ឃើញ​ម៉ូតូ​របស់​គាត់​ត្រូវ​ជនសង្ស័យ​ខាងលើ​កំពុង​បណ្តើរ​តែ​ម្នាក់ឯង​។

ភ្លាម​ៗ​នេះ​គាត់​ក៏​ស្រែក​ឆោឡោ​បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ជួយ​ចាប់​ឃាត់​ហើយ​ក៏​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​ទ្រោម​ខ្លួន រួច​ក៏​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ធ្វើការ​សាកសួរ​នាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែន​សុខ​ដើម្បី​​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ