ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​គ្រួសារ​កំពុង​ជួប​ការ​លំបាក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​ពិការ​ដែល​ជួប​ការ​លំបាក​ចំនួន​៦​គ្រួសារ ទទួល​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ ជន​ពិការ​ដែល​ជួប​ការ​លំបាក​ចំនួន​៦​គ្រួសារ ទទួល​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក គង់ រិ​ទ្ធា ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ជន​ពិការ​ចំនួន​៦​គ្រួសារ​ដែល​ទទួល​អំណោយ​មាន​១- ឈ្មោះ ខាន់ រស់ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ (​ពិការ​ភ្នែក​ទាំង​ពីរ​) រស់នៅ​ជាមួយ​បងប្រុស​ពិការ​ជើង ២-​ឈ្មោះ ភិន ផល ភេទ​ស្រី អាយុ​៧១​ឆ្នាំ (​មុខរប​បរើស​អេ​ត​ចាយ​) ចិញ្ចឹម​កូនប្រុស​ពិការ​ជើង មាន​ជំងឺ​ដំបៅ​ដងខ្លួន ៣-​ឈ្មោះ ង៉ែត ខូ​ន ភេទ​ស្រី អាយុ​៦៦​ឆ្នាំ (​ចាស់ជរា​) មុខរបរ​កាច់​ទំពាំង​ព្រិច និង​រើស​អេ​ត​ចាយ​ចិញ្ចឹម​ចៅ​៣​នាក់ ៤-​ឈ្មោះ សៀ ក្រឹ​ង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ (​មាន​ជំងឺ​ដុំ​គីស​សាច់​ដំ​ដៃ​ខាងឆ្វេង​) ៥-​ឈ្មោះ សូត្រ សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​ពិការ​ជើង​ទាំង​ពីរ​) មាន​ប្រពន្ធ​កូន​ក្នុង​បន្ទុក ៦-​ឈ្មោះ កង សូត្រ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជីវភាព​ជួប​ការ​លំបាក ដែល​រស់នៅ​សង្កាត់​ផ្សារ​កណ្តាល និង​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ផូ​រ ស៊ី​តា​ល់ ប្រធាន​រដ្ឋបាល​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) និង​លោក​ចៅ ជី​អាន ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្តបន្ទាយមានជ័យ ហើយ​ក្រុម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ក្រុង​ប៉ោយ​ប៉ែ​ត​បាន​រៀបចំ​អំណោយ​ចែក​ជូន​គ្រួសារ​ពិការ និង​ជួប​ការ​លំបាក​៦​គ្រួសារ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​១​គ្រួសារ​ទទួល​បាន​មាន​អង្ករ​១​កា​រ៉ុ​ង​៥០​គីឡូក្រាម មី​១​កេស ទឹកត្រី ទឹកស៊ីអ៊ីវ​១២​ដប ត្រីខ​១២​កំប៉ុង ប្រេងឆា​១​ដប ប៊ី​ចេ​ង​១​កញ្ចប់ ស្កសរ​១​គីឡូក្រាម អំបិលអ៊ីយ៉ូត​៥​គីឡូក្រាម សាប៊ូ​១​កញ្ចប់ ទឹក​សុទ្ធ​៥​យួរ ថវិកា​១០​ម៉ឺន​រៀល និង​ភេសជ្ជៈ​តែ​អូ​ឈី​ក​១​យួរ​១២​ដប ដែល​ជា​អំណោយ​ចូលរួម​ពី​ព្រៈ​តេជគុណ​ចៅអធិការ​វត្ត​ស្រះ​ត្រាច​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ