ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​វិច្ឆិកា​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចសន្យា​សាងសង់​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។ ប្រភព​ពីសា​លា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ កិច្ចសន្យា​សាងសង់​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។

ប្រភព​ពីសា​លា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កិច្ចសន្យា​នេះ​ចុះហត្ថលេខា​ដោយ​លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក Katsuhisa KIMURA នាយក​ចាត់ចែង​ទូទៅ​ក្រុមហ៊ុន TOA Corporation ។ គម្រោង​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ ។

គម្រោង​ដែល​ត្រូវ​អនុវត្ត​រួម​មាន ១-​ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក ប្រវែង​៨.២​គម ២-​ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង​៤.៤​គម ៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​CDC ៤-​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅ​មុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់ ៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន​២​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ