ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​៤​នាក់​បង្ក​ហិ.ង្សា ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​មុខ​កាស៊ីណូ​យ៉ា​ឌូ​លី ក្រុម​ទី​១៤ ភូមិ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​មុខ​កាស៊ីណូ​យ៉ា​ឌូ​លី ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ទ្រព្យសម្បត្តិ​អ្នក​ដទៃ មួយ​កើតឡើង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៤​នាក់ ជា​ជនជាតិ​ចិន បាន​ធ្វើ​សកម្មភាព​ប្រើ​ដំបង​វាយ​រថយន្ត ០១​គ្រឿង ដែល​កំពុង​បើក បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង ភ្លាម​ៗ​នោះ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បានការ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​។ ជន​រង​គ្រោះ​មាន​គ្នា​០៤​នាក់​៖ ១-​ឈ្មោះ ប៉ាន បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស មាន​ទីលំនៅ ក្រុម​១៥ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ២-​ឈ្មោះ ហង្ស ស៊ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

៣-​ឈ្មោះ សុ​ន ស៊ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ មនុស្ស មាន​ទីលំនៅ​ក្រុម​៣១ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ៤-​ឈ្មោះ គង់ សៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ជន​រង​គ្រោះ​ទាំង​០៤​នាក់ មិន​មាន​រង​របួស​អ្វី​ទេ ប៉ុន្តែ​បណ្តាល​ឲ្យ រថយន្ត​០១​គ្រឿង ម៉ាក កាម​រី​បា​ឡែ​ន ពណ៌​ស ស្លាក​លេខ ភ្នំពេញ ២AP-២៨៦៧ ដែល​ជន​រង​គ្រោះ​ជិះ ខូចខាត ( បែក​កញ្ចក់​ខាង​មុខ​០១​ផ្ទាំង ,​កញ្ចក់​ចំហៀង​ផ្នែក​ខាងឆ្វេង​០១​ផ្ទាំង , កញ្ចក់​មើល​ក្រោយ ០១​ផ្ទាំង និង​មាន​ស្នាម​ក្រពឹត​រលាត់​ថ្នាំ ជា​ច្រើន​កន្លែង​ទៀត​)​។

ជនសង្ស័យ​ចំនួន​០៤​នាក់​៖ ១-​ឈ្មោះ FU SONG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ ដើរ​ចែក​ខិតប័ណ្ណ ស្នាក់​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ២-​ឈ្មោះ QING ZHEG GUO ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ ដើរ​ចែក​ខិតប័ណ្ណ ស្នាក់​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ ៣-​ឈ្មោះ YANG FEI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ដើរ​ចែក​ខិតប័ណ្ណ ស្នាក់​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

៤-​ឈ្មោះ ZHANG HUI ZHENG ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ ដើរ​ចែក​ខិតប័ណ្ណ ស្នាក់​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ វត្ថុ​តាង​ចាប់​យក​បាន​៖ កាំបិតប៉័ងតោ ចំនួន​០២​ដើម -​ដំបង​ដែក​ទីប ចំនួន​០៥​ដើម -​រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក GREATWALL ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៩៧៤៣​។ ករណី​នេះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​តែ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ