ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ក្ល​ហាន​មែន ! ជិះ​តាក់ស៊ី​ពី​ភ្នំពេញ​មក​កំពង់ឆ្នាំង​ដើម្បី​លួច​ម៉ូតូ​គេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដេញ​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​១០ និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អណ្ដូង​ជ្រៃ ឃុំ​អណ្ដូង​ស្នាយ…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដេញ​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​១០ និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អណ្ដូង​ជ្រៃ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខណៈ​ដែល​ជនសង្ស័យ​រូប​នោះ​បាន​លួច​ម៉ូតូ​គេ​ជិះ​ហើយ​ត្រូវ​បាន​ម្ចាស់​គេ​ដឹង​ទាន់​ស្រែក​ឲ្យ​គេ​ជួយ​។ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ តែម ណា​ក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​មិន​ប្រាកដ​។

មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​រថយន្ត​តាក់ស៊ី​ពី​ភ្នំពេញ​មក ខេត្តកំពង់ឆ្នាំង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ហៅ​តាក់ស៊ី​ឲ្យ​ឈប់ ហើយ​ក៏​បាន​ដើរទៅ​កាច់ក លួច​ម៉ូតូ​របស់​ឈ្មោះ រឿ​សុភា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ខ្មែរ ព្រៃ​ខ្មែរ​ឃុំ​រលាប្អៀរ​។

ពេល​លួច​បាន​ជិះ​ចេញ​ទៅ ស្រាប់តែ​ឈ្មោះ រឿ ឈុ​ន​ឡា ជា​បងប្អូន​ម្ចាស់​ម៉ូតូ​ដឹង​ទាន់​ក៏​ស្រែក​ឆោឡោ ផ្អើល​ដល់​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​ហៅ​តាម​វិទ្យុទាក់ទង ដេញ​ស្ទាក់​ចាប់​បាន​ចម្ងាយ​ជាង​៥​គីឡូម៉ែត្រ ពី​កន្លែង​កើត​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​កាត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ