ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លា.ប់​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ធំ​ម៉ាក M slaz មួយ​គ្រឿង​បាន​បើក​ជែង​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ស្លាប់​២​នាក់…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ធំ​ម៉ាក M slaz មួយ​គ្រឿង​បាន​បើក​ជែង​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​រង​របួសធ្ងន់​ម្នាក់ ហើយ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ លេខ​១៥១ ក្នុងភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ នោះ​រួម​មាន ១.​ឈ្មោះ សោម ពិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​លំនៅ​ភូមិ កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ធំ​ម៉ាក M slaz ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១HA.១៤៨៩ បាន​បោក​ក្បាល​ស្លាប់​នៅ​កន្លែង ២.​ឈ្មោះ ណេ​ត ផាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាននៅ​ផ្សារ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CX-៤៣៨១ បាន​ប៉ើង​ធ្លាក់​ផ្លូវស្លាប់​នៅ​នឹង​កន្លែង​។ ចំណែក​អ្នក​រង​របួស ឈ្មោះ ឆាយ យ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជិះ​ម៉ូតូ​ធំ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ធំ​ជិះ​គ្នា​២​នាក់​បាន​ធ្វើ​ដំណើរ តាម​ផ្លូវ​លេខ​១៥១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​បើក​ជែង​យានយន្ត ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ជិះ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​កើតហេតុ​មាន​គ្រោះថ្នាក់​អ្នក​បើក​ម៉ូតូ​ហុង​បាន​ប៉ើង​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។

ដោយឡែក​ម៉ូតូ​ធំ​បណ្តាល​ឲ្យ​អ្នកបើកបរ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ បាន​រង​របួសធ្ងន់​។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ នគរបាល​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ចាត់ចែង​នាំ ជន​រងគ្រោះថ្នាក់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​នាំ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ម៉ូតូ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក ដើម្បី​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ