ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​ដូច​អា​រ៉ាប់ ពលរដ្ឋ​សង្ស័យ​ថា​ជា​ជន​ឆបោក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​រាយ​កាណ៍​ប្រាប់​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​រាយ​កាណ៍​ប្រាប់​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក មាន​ករណី​គួរ ឲ្យ​សង្ស័យ​មួយ​បាន​កើតឡើង​នៅផ្ទះ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​លៀប ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ដោយ​មាន​ជនបរទេស​ម្នាក់​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌​ស របៀប​អា​រ៉ាប់ រក​ខ្ចី​ទូរ​សព្ទ័​និយាយ ទៅ​មិត្តភក្តិ និង​សុំ​បាយ​ហូប ហើយ​សុំ​លុយ​ចាក់​សាំង​ឡាន​ទៀត​។ ពេល​ម្ចាស់ផ្ទះ​ភ័យ និង​ខ្លាច​ចាញ់បោក​ជន​បោកប្រាស់​ក៏​ទូរ​សព្ទ័​ហៅ​បងប្អូន និង​ប្តឹង​ទៅ​សមត្ថកិច្ច ជនបរទេស​រូប​នោះ ដើរ​ឡើង​ឡាន​វិញ​រួច​បើក​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​ហាក់បីដូចជា​ចេះ​ភាសា​ខ្មែរ​ច្បាស់​។

ប្រភព​ដដែល​បាន​រា​ការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង ដែល​មាន​ស្លាក​លេខ ភ្នំពេញ 2AO-4521 បាន​បើក​ចូល​មក​ដល់​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ដែល​មាន​គ្នា​បី​បួន នាក់​(​ប្រុស​-​ស្រី​) នៅផ្ទះ​កើតហេតុ​ខាងលើ ខណៈនោះ​ជនបរទេស​បាន​ចុះ​ពីលើ​រថយន្ត ដោយ​មាន​សម្លៀក បំពាក់​ស្លៀកពាក់​របៀប​ពួក​អា​រ៉ាប់ ឬ​ឥណ្ឌា​ពេល​ចូល​ដល់​មុខ​ផ្ទះ​បាន​សួរ​ពលរដ្ឋ​ថា ចេះ​និយាយ​ភាសា​អង់គ្លេស ឬ​អត់ ដោយ​ប្រាប់​ទៀត​ថា ពួក​គេ​ជា​ជនជាតិ​អា​រ៉ាប់​ហើយ​បាន​ធ្វើ​ដំណើរ មក​ពី​ក្រុង​បា​វិត​ហើយ​បាន​ជ្រុះ​បាត់​កាបូប​(ATM,Passport,Smartphone,​លុយ​,…) ថែម​ទាំង​ឥឡូវនេះ​ឡាន​ក៏​ជិត​អស់​សាំង​ទៀត​។

ហើយ​បាន​បន្ត​ប្រាប់​ទៀត​ថា ពួក​គេ​មាន​មិត្តភក្តិ​នៅ​ខេត្តកំពង់ចាម ភ្នំពេញ​… ប៉ុន្តែ​គ្មាន​អ្វី​ទាក់ទង​ទៅ​ពួក​គេ​ទើប​សុំ​ខ្ចី​ទូរស័ព្ទ​ខ​ល សុំ​អាហារ​ហូប និង​សុំ​លុយ​ខ្លះ​ដើម្បី​ចាក់​សាំង​ឡាន​ទៅ​ភ្នំពេញ​។ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​មានការ​សង្ស័យ ជា​ជន​បោកប្រាស់​ឆក់​ឱកាស ឬ​ល្បិច​របស់​ពួក​គេ​ដើម្បី​ដាក់​ថ្នាំ ឬ​ក៏​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​អាច​នឹង​បង្ក គ្រោះថ្នាក់​ម្ចាស់ផ្ទះ​ក៏​ថា​បាន​។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ម្ចាស់ផ្ទះ​ក៏​បាន​ទាក់ទង​ហៅ​បងប្អូន និង​ប្តឹង​សមត្ថកិច្ច​ទើប​ធ្វើ​ឲ្យ​ស្ថានការណ៍ ដូច​ជា​មិន​អំណោយផល​ដល់​ពួក​គេ រំពេច​នោះ​ពួក​គេ​ក៏​បាន​ឡើង​ឡាន​ចេញ​ទៅ​វិញ​យ៉ាង​លឿន​។ ក្នុង​ករណី​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ទៅ​ខាង​សមត្ថកិច្ច​រួចរាល់​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ