ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ឆ្នាំ​គ្មាន​លោក​កា​ដា​ហ្វី​… ប្រទេស​ក្លាយជា​ឋាននរក

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ ថ្ងៃ​ទី​២៣ ​តុលា​ ចាត់ទុកជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល ​ឆ្នាំ​២០១១​ នៅ​លី​ប៊ី ដោយ​អូតង់ ​បាន​ជ្រៀត​ជ្រែកចូល​ប្រទេស​នោះ​។​ ជា​លទ្ធផល​ការ​ផ្ដួលរំលំ​រដ្ឋអំណាច​របស់​លោក​មូ​អា​ម៉ា​…

ប្រទេស​លី​ប៊ី ៖ ថ្ងៃ​ទី​២៣ ​តុលា​ ចាត់ទុកជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល ​ឆ្នាំ​២០១១​ នៅ​លី​ប៊ី ដោយ​អូតង់ ​បាន​ជ្រៀត​ជ្រែកចូល​ប្រទេស​នោះ​។​ ជា​លទ្ធផល​ការ​ផ្ដួលរំលំ​រដ្ឋអំណាច​របស់​លោក​មូ​អា​ម៉ា​ កា​ដា​ហ្វី គឺ​ការ​ផ្ទុះ​បែក​រដ្ឋ​លី​ប៊ី ​ដែល​មុន​នេះ​ជា​រដ្ឋ​មាន​សន្តិសុខ​ និង​មាន​ស្ថេ​រ​ភាព​បំផុត​មួយ​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី ​SPUTNIK លោក​បូ​រី​ស ​ដុល​ហ្គូវ នាយក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សិក្សា​ពិភព​អា​រ៉ាប់​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី​ថ្លែង​ថា ក្រោយ​ការ​ជ្រៀតជ្រែក​របស់​អូតង់​ចូល​ក្នុង​ជម្លោះ​នៅ​លី​ប៊ី រដ្ឋ​នោះ​បាន​ផ្ទុះ​បែក​ហើយ​​នៅ​ទីនោះ​គេ​ឃើញ​មានការ​តស៊ូ​ដណ្ដើម​អំណាច​គ្នា​របស់​កម្លាំង​នយោបាយ​ផ្សេងៗ រួម​ទាំង​ពួក​អ៊ិ​ស្លា​ម​និយម​ផង​។ ​តាម​លោក​ដុល​ហ្គូ​វ​ថា​ដំណោះស្រាយ​មួយ​នៅ​លី​ប៊ី​នឹង​ពុំ​អាច​ទៅ​រួច​ឆាប់​ៗ​ ឬ​ក្នុង​១​ឆ្នាំ​ឡើយ​។

ចំណែក​លោក ​USEF SHAKIR ​អ្នកឯកទេស​ខាង​បញ្ហា​លី​ប៊ី​នៃ​ទីក្រុង​ប្រាក បាន​ប្រៀប​ប្រដូច​លី​ប៊ី​ទៅ​នឹង​ឋាននរក​។ ​លោក​ថា ​ពី​ដើម​លី​ប៊ី​ ជា​រដ្ឋ​មាន​ស្ថេ​រ​ភាព​ និង​មាន​សន្តិ​សុខ​បំផុត​មួយ​។ ​បណ្ដា​ប្រព័ន្ធ​រដ្ឋ​ដំណើរការ​យ៉ាង​ល្អ ​ហើយ​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ខណៈ​បច្ចុប្បន្ន​ចាប់តាំងពី​៧​ឆ្នាំ​មក​ហើយ ភាព​ជ្រួលច្របល់ ចលាចល​ និង​ការ​ភ័យ​ខ្លាច​នៅ​តែ​មាន​ខ្លាំង​ក្នុង​ប្រទេស​។ ​សេដ្ឋកិច្ច​របស់​លី​ប៊ី​ស្ទើរតែ​សូន្យ​។​

ប្រទេស​នេះ​លក់​ប្រេង​ទទួល​បាន​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​ពុំ​មាន​គម្រោង​យុទ្ធ​សាស្ត្រ​ណាមួយ​ត្រូវ​បាន​អនុវត្ត​ឡើយ រយៈពេល​៧​ឆ្នាំ​សម្រាប់​ស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​។ ​យើង​ឃើញ​តែ​ការ​ដណ្ដើម​គ្នា​យក​ធនធាន​របស់​ជាតិ​ និង​ការ​ប៉ះទង្គិច​បង្ហូរ​ឈាម​​គ្នា​។ ​ប្រជាជន​មាន​អាវុធ​ក្នុង​ចំនួន​ច្រើន ហើយ​គេ​ហាក់​លែង​ចង់​ដឹង​ឮ​នរណា​ស្លាប់ នរណា​របួស​ឡើយ ​គឺ​ទៅ​តាម​ដំណើរ​។ ​លោក​ថា ​លី​ប៊ី​ពេល​នេះ​ប្រៀប​ដូច​ជា​ឋាន​នរក​អ​វចី​ដូច្នេះ​ដែរ​។ ​ប្រទេស​នេះ​មាន​រដ្ឋាភិបាល​២ ​និង​សភា​២ បែងចែក​ទឹកដី​គ្នា​ត្រួត​ត្រា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ