ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទង់​វែង​ឆ្នាំង​វែង​! សម្លា.ប់​ពីងពាង​ដូច​កម្ទេច​ផ្ទះ​ខ្លួនឯង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អន្ទង់​វែង​ឆ្នាំង​វែង បាន​ប្រើប្រាស់​អណ្តាតភ្លើង​រំលាយ​ដែក​ទៅ​បាញ់​សម្លាប់សត្វ​ពីងពាង​មួយ​សំបុក ប៉ុន្តែ​ភ្លាត់​ស្នៀត​ក៏​ឆេះ​ផ្ទះ​ខ្លួនឯង​ទៅ​វិញ​។ បុរស​មិន​បញ្ចេញ​ឈ្មោះ នៅ​យាម​ផ្ទះ​ឲ្យ​ម្តាយ​ឪពុក​នៅ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អន្ទង់​វែង​ឆ្នាំង​វែង បាន​ប្រើប្រាស់​អណ្តាតភ្លើង​រំលាយ​ដែក​ទៅ​បាញ់​សម្លាប់សត្វ​ពីងពាង​មួយ​សំបុក ប៉ុន្តែ​ភ្លាត់​ស្នៀត​ក៏​ឆេះ​ផ្ទះ​ខ្លួនឯង​ទៅ​វិញ​។

បុរស​មិន​បញ្ចេញ​ឈ្មោះ នៅ​យាម​ផ្ទះ​ឲ្យ​ម្តាយ​ឪពុក​នៅ Fresno រដ្ឋ​កាលី​ហ្វ​ញ៉ា​។ ហើយ​នៅ​យប់​ថ្ងៃ​អង្គារ​នោះ គេ​បានឃើញ​ពីងពាង​មួយ​សំបុក​ដែល​គិត​ថា អាច​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន​។ ដោយ​មិន​បង្អង់​យូរ រូបគេ​បាន​ប្រើប្រាស់​បំពង់​ភ្លើង​បាញ់​រំលាយ​ដែក​ទៅ​បាញ់​ដាក់​ក្រុម​គ្រួសារ​ពីងពាង ដើម្បី​ឲ្យ​ងាប់​ដាច់​ពូជ​។

ជា​អកុសល ពូជ​ពីងពាង​បាន​ឆេះ​អស់ ស្រប​ពេល​ជាមួយនឹង​ផ្ទះ​របស់​អ្នក​ដុត​ក៏​ត្រូវ​ឆេះ​ដែរ​។ ដោយ​ឃើញ​បែប​នេះ កូនប្រុស​ពូកែ​យាម​ផ្ទះ​បាន​រត់​ដាក់​មេ​ប្រូច​ចេញ​ទៅ​ក្រៅ​ដោយ​សុវត្ថិភាព​។ ចំណែក​ក្រុម​ពន្លត់​អគ្គិភ័យ​ទាំង​២៩​នាក់​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាញ់​ពន្លត់​មិន​ទាន់​ពេលវេលា​ទេ ព្រោះតែ​ផ្ទះ​បាន​ឆេះ​ដល់​ជាន់​ទី​ពីរ​រួច​ទៅ​ហើយ។

គេ​នៅ​មិន​ទាន់​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ពី​មូលហេតុ​ណាមួយ​ជាក់លាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​។ តែ​សម្រាប់​គំនិត​របស់​ក្រុម​ពន្លត់​អគ្គិភ័យ គេ​គិត​ថា វា​មក​ពី​បំពង់​ភ្លើង​រំលាយ​ដែក​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ CBS Philly

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ