ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​គ្រោង​ប្រជុំ​ពេញអង្គ ពិភាក្សា និង​អនុម័ត​ច្បាប់​ហិរញ្ញវត្ថុ​គ្រប់គ្រង​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការទូត​ទាត់​ថវិកា​ទូទៅ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៧ ។

នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​គណៈរដ្ឋមន្ត្រី​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល និង​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ សេចក្តីជូនដំណឹង​បាន​លើក​ឡើង​ថា នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ទាំង​ពីរ​ខាងលើ​នេះ​ក៏​ត្រូវ​បាន​ឧត្តម​ក្រុមប្រឹក្សា​ពី​គ្រោះ​យោបល់​ធ្វើ​កិច្ចប្រជុំ​ពិភាក្សា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ក្រោម​កិច្ច​សម្របសម្រួល​របស់​លោក នួន សុខា​វី ប្រធាន​ប្រតិភូ​គណបក្ស​ពន្លឺ​ថ្មី ប្រធាន​ប្តូរ​វេន​ប្រចាំ​ខែតុលា​។

លោក​បណ្ឌិត សភាចា​រ្យ​អូន​ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​នឹង​ធ្វើ​បទ​អន្តរាគមន៍​ស្តី​ពី​ទិដ្ឋភាព​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ ។

លោក វ​ង្ស៊ី វិ​សុ​ត្ស រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​នឹង​ផ្តល់​បទ​អន្តរាគមន៍​ស្តី​ពី​ការ​បរិការណ៍​ក្រប​ខណ្ឌ និង​គោលនយោបាយ​នៃ​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ ។ ចំណែក​លោក ទេព ភ​យ្យោ​រិ​ន្ទ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​នឹង​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ក្រប​ខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ។

លោក​ហាវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ពី​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​លើក​ឡើង​ទៀត​ថា នេះ​ជា​កិច្ច​ប្រឹក្សា និង​ផ្តល់​យោបល់​របស់​ឧត្តម​ប្រឹក្សា និង​ផ្តល់​យោបល់​ជូន​ដល់​គណៈរដ្ឋមន្ត្រី​ដែល​ជា​ធាតុ​ផ្សំ​រួម​គ្នា​ក្នុង​កិច្ច​កសាង និង​អភិវឌ្ឍ​ជាតិ ។ ឧត្តម​ក្នុង​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជា​កិច្ច​ផ្តួចផ្តើម​គំនិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កិច្ច​ផ្តល់​ឱកាស​ក្នុង​ការ​ចូលរួម​ការងារ​រដ្ឋ​ដល់​គណបក្ស​នយោបាយ​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​សាកល នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ នីតិកាល​ទី​៦​កន្លង​មក ។

លោក​ផៃ ស៊ី​ផា​ន​បាន​សរសេរ​លើក​បណ្តាញ​សង្គម​ថា ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ដូច​ខាងក្រោម ១- សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ ។ ២- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៧ ។ ៣- បញ្ហា​ផ្សេង​ៗ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ ៣.១ – កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​រវាង​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី ។ ៣.២- សន្ធិសញ្ញា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៊ី​ស្តី​ពី​បត្យាប័ន ។ គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល​មធ្យម​ខាង​មុខការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា និង​ឈាន​ដល់​ដំណាក់កាល​ប្រែប្រួល​ថ្មី​មួយទៀត ជា​ពិសេស​ចាប់​ពេល​នេះ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ដែល​ជា​អន្តរៈកាល​ឆ្ពោះទៅ​សម្រេច​ឋានៈ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ៕

កែសម្រួលដោយ