ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​បង់ថ្លៃ​ប៉ុណ្ណា​ ចិន​នឹង​រារាំង​ឯករាជ​ភាព​

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក ​WEI FENGHE ថ្លែង​នា​ថ្ងៃ​ទី​២៥ ​តុលា​ថា កង​ទ័ព​ចិន​នឹង​ធ្វើ​អ្វី​ៗ​ទោះជា​ត្រូវ​បង់ខាត​ប៉ុណ្ណា ដើម្បី​ប្រឆាំង​ការ​ប៉ុនប៉ង​ដែល​សំដៅ​បំបែក​តៃវ៉ាន់​ចេញពី​ចិន ដែល​ចាត់​ទុក​ដែន​កោះ​នោះ​ថា​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំងឡាយ​របស់​ខ្លួន​។…

ប្រទេស​ចិន ៖ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក ​WEI FENGHE ថ្លែង​នា​ថ្ងៃ​ទី​២៥ ​តុលា​ថា កង​ទ័ព​ចិន​នឹង​ធ្វើ​អ្វី​ៗ​ទោះជា​ត្រូវ​បង់ខាត​ប៉ុណ្ណា ដើម្បី​ប្រឆាំង​ការ​ប៉ុនប៉ង​ដែល​សំដៅ​បំបែក​តៃវ៉ាន់​ចេញពី​ចិន ដែល​ចាត់​ទុក​ដែន​កោះ​នោះ​ថា​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំងឡាយ​របស់​ខ្លួន​។

រដ្ឋមន្ត្រី​រូប​នោះ​រំឭក​ថា បញ្ហា​តៃវ៉ាន់​ទាក់ទិន​នឹង​អធិបតេយ្យភាព​ព្រមទាំង​បូរណភាព​ដែន​ដី​ចិន​។​ការ​រំឭក​នោះ​កើត​មាន​ក្រោយ​ពី​ប្រតិបត្តិការ​ជើង​ទឹក​ថ្មី​មួយ របស់​អា​មេ​រិ​ក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ក្នុង​រូបភាព​ជួយ​ទ្រទ្រង់​ដល់​កោះ​តៃវ៉ាន់​។

ទំនាក់ទំនង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​តៃ​បិ​ុ​ធ្លាក់​ចុះ​ដុនដាប ចាប់តាំងពី​ការ​ឡើង​កាន់​អំណាច​​កាលពី​ឆ្នាំ​២០១៦ របស់​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI ING WEN ដែល​ជា​អ្នក​ចង់​ឲ្យ​តៃវ៉ាន់​ទទួល​បាន​ឯករាជ្យ​។​ ការ​ទាមទារ​នេះ​ចិន​ថា​ មិន​អាច​ទទួលយក​បាន ដោយ​អះអាង​ថា​ ខ្លួន​នឹង​មិន​បដិសេធ​ឡើយ ការ​ប្រើ​កម្លាំង​ដើម្បី​យក​តៃវ៉ាន់​មក​ត្រួត​ត្រា។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ចិន​បាន​ធ្វើការ​គាបសង្កត់ លើ​ប្រទេស​នៅ​សល់​តិចតួច​បន្ត​គាំទ្រ​តៃវ៉ាន់​។

លោក​WEI FENGHE​បន្ត​ថា​ចិន​នឹង​ពុំ​បោះបង់​ដែនដី​ខ្លួន​មួយ​សង្ទីម៉ែត្រ​ណា​ឡើយ​។​ក្រុង​ប៉េ​កាំ​ង​ប្រឆាំង​ការ​បង្ហាញ​កម្លាំង​និង​ការ​បង្កហេតុ​នៅ​សមុទ្រ​ចិន​ខាងត្បូង របស់​បណ្ដា​បរទេស​ក្រៅ​តំបន់ ដែល​យក​លេស​ថា​ការពារ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ