ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អា​បេ​មក​ជួប​លោក​ស៊ី​ជី​ន​ពីង ក្រោយ​​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន​-​ចិន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ បាន​មក​កាន់​ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​២៥ ​តុលា ហើយ​ត្រូវ​ជួប​ពិភាក្សា​នា​ថ្ងៃ​ទី​២៦​តុលា ជាមួយ​ប្រធានាធិបតី​ចិន​លោក​​ស៊ី​ជី​ន​ពីង ជាមួយ​ទិស​ដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន ​និង​ចិន ខណៈ​មាន​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។…

ប្រទេស​ជប៉ុន​-​ចិន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ បាន​មក​កាន់​ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​២៥ ​តុលា ហើយ​ត្រូវ​ជួប​ពិភាក្សា​នា​ថ្ងៃ​ទី​២៦​តុលា ជាមួយ​ប្រធានាធិបតី​ចិន​លោក​​ស៊ី​ជី​ន​ពីង ជាមួយ​ទិស​ដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន ​និង​ចិន ខណៈ​មាន​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។

ទោះបីជា​លោក​អា​បេ​ និង​លោក​ស៊ី ធ្លាប់​ជួប​គ្នា​ច្រើន​លើក រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​ក្ដី ប៉ុន្តែ​លើក​នេះ​ជា​ការ​ជួប​គ្នា​កំពូល​ទ្វេភាគី​លើក​ដំបូង ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១១​មក ដែល​បញ្ជាក់​ពី​ការ​កែ​លម្អ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​។

ក្រោយ​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ ចិន​លោក​LI KEQIANG​ នា​ថ្ងៃ​ទី​២៥​តុលា លោក​អា​បេ​នា​វេលា​ល្ងាច​ចូលរួម​ពិ​ធិ​ជប់លៀង​មួយ​ដែល​រៀបចំ​ឡើង​អបអរសាទរ​ខួប​៤០​ឆ្នាំ​នៃ​ការ​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​សន្តិភាព​និង​មិត្តភាព​រវាង​ជប៉ុន​និង​ចិន​។

កាលពី​ខែ​មុន​លោក​អា​បេ​គូសបញ្ជាក់​ថា លោក​ចង់​មក​កាន់​ចិន មុន​ដំណាច់ឆ្នាំ​នេះ​និង​ថា​លោក​ចង់​អញ្ជើញលោក​ស៊ី​មក​កាន់​ជប៉ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ