ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាប់​ទុក​៤០​ខែ​… ​អ្នកកាសែត​ជប៉ុន​ទៅ​ស្រុក​វិញ

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ លោក​ JUMPEI YASUDA ​អ្នកកាសែត​ឯករាជ្យ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​ដោះ​​លែង​នា​ស​ប្ដា​ហ៍​នេះ ក្រោយ​ស្ថិត​ក្នុង​ការ​បង្ខាំង​ទុក​រយៈពេល​ដល់​ជាង​៣​ឆ្នាំ​ក្នុង​ដៃ​ពួក​​ជី​ហា​ដ ​នៅ​ស៊ី​រី កាលពី​ថ្ងៃ​ទី​២៤…

ប្រទេស​ជប៉ុន ៖ លោក​ JUMPEI YASUDA ​អ្នកកាសែត​ឯករាជ្យ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​ដោះ​​លែង​នា​ស​ប្ដា​ហ៍​នេះ ក្រោយ​ស្ថិត​ក្នុង​ការ​បង្ខាំង​ទុក​រយៈពេល​ដល់​ជាង​៣​ឆ្នាំ​ក្នុង​ដៃ​ពួក​​ជី​ហា​ដ ​នៅ​ស៊ី​រី កាលពី​ថ្ងៃ​ទី​២៤ ​តុលា​ បាន​ចាក​ចេញពី​តួ​ក​គី វិល​មក​កាន់​ប្រទេស​លោក​វិញ​ហើយ​។

ការ​ដោះ​លែង​រូប​លោក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ ​តុលា ដោយ​អគ្គលេខាធិការ​រដ្ឋាភិបាល​ជប៉ុន ដែល​ទទួល​ព័ត៌មាន​នោះ​តាម​រយៈ​ប្រទេស​កា​តា​។​ លោក​ YASUDA​ អាយុ​៤៤​ឆ្នាំ​ត្រូវ​​ចាប់ពង្រត់​កាលពី​ខែមិថុនា ​ឆ្នាំ​២០១៥ ក្រោយ​ពី​លោក​ចូល​ដែនដី​ស៊ី​រី​ពិ​ប្រទេស​តួ​ក​គី​ទៅ​។ ​មក​ដល់​ក្រុង ​ANTIOCHE ​ភាគ​ខាងត្បូង​តួ​ក​គី លោក​បាន​មក​ដល់​ក្រុង​អ៊ី​ស្តង់​ប៊ុល ហើយ​នៅ​ទីនោះ​លោក​ឡើង​យន្តហោះ​មក​កាន់​ក្រុង​តូ​ក្យូ​។

អាជ្ញាធរ​ជប៉ុន​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​កា​តា ​និង​តួ​ក​គី​ដែល​បាន​ខិតខំ​ជួយ​ឲ្យ​មានការ​ដោះ​លែង​លោក​Y ASUDA​។​ អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់​ថា ពុំ​មានការ​បង់ប្រាក់​លោះ​ណាមួយ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកកាសែត​រូប​នោះ​ឡើយ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន សម្ដែង​ពី​ការ​ធូរស្បើយ​អារម្មណ៍ ហើយ​គូសបញ្ជាក់​ថា​ការ​ដោះ​លែង​រូបគេ​ពិត​ណាស់​កើត​មាន​កាលពី​ថ្ងៃ​ទី​១៩​តុលា​កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ