ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ផ្សព្វផ្សាយ​ និង​ត្រួតពិនិត្យលើ​គុណភាព សុវត្ថិភាព​ម្ហូបអាហារ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​អ្នក​ប្រើប្រាស់ និង​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ អន្តរជាតិ ជា​ពិសេស​ក្រុម​ពាណិជ្ជករ​ដែល​បាន​មក​បណ្តាក់ទុន​នៅ​ខេត្ត​ព្រះ​សីហ​នុ សាខា​កាំកុងត្រូល​សាខា​ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បន្តសកម្មភាព​ន​របស់​ខ្លួន​ជា​រៀង​រាល់​ស​ប្តា​ហ៍ បើ​ទោះបីជា​ជុំវិញ​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ និង​ទំនិញ​ហួស​សុពលភាព​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរ​លុប​បំបាត់​ទាំងស្រុង​យ៉ាងណា​ក្តី​។…

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​អ្នក​ប្រើប្រាស់ និង​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ អន្តរជាតិ ជា​ពិសេស​ក្រុម​ពាណិជ្ជករ​ដែល​បាន​មក​បណ្តាក់ទុន​នៅ​ខេត្ត​ព្រះ​សីហ​នុ សាខា​កាំកុងត្រូល​សាខា​ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បន្តសកម្មភាព​ន​របស់​ខ្លួន​ជា​រៀង​រាល់​ស​ប្តា​ហ៍ បើ​ទោះបីជា​ជុំវិញ​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ និង​ទំនិញ​ហួស​សុពលភាព​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរ​លុប​បំបាត់​ទាំងស្រុង​យ៉ាងណា​ក្តី​។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក ដូ​រ៉ា​មី អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​មន្ត្រី សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុស​ហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ទៅ​លើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ ធ្វើតេស្ត​បឋម ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដាច់ខាត​លើ ស្ពៃជ្រក់ ខ្ញី​ហាន់ នៅ​តាម​តូប និង​ផ្ទះ​ក្នុង​ផ្សារ​កំពង់​ទំនប់​រលក និង ម៉ាត​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជា​លទ្ធផល យើង​ពុំ​បាន​រក​ឃើញ​ការ​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​នៅ​លើ​បន្លែ​ខាងលើ​នោះ​ទេ តែ​យើ​បាន​រក​ឃើញ​ការ​ដាក់​តាំង​លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​ចំនួន​២​ដប​តែ​ប៉ុណ្ណោះ ដែល​ម្ចាស់​ម៉ាត​បាន​ទុក​ចោល នៅ​លើ​ទម្រ​ទំនិញ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​សាខា​កាំកុងត្រូល​នូវ​តែ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​បន្ថែម ដើម្បី​រួម​គ្នា លប់​បំបាត់​នូវ​ការ​ប្រើប្រាស់​ទំនិញ​ហួស​កាលបរិច្ឆេទ និង​សារធាតុ​ហាម​ទាំងឡាយ​ណា​ដែល​ច្បាប់​ត្រូវ​បាន​កំណត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ