ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ជា​ពី​ឈឺ​.ក​ទេ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ការ​ឈឺ​.​ក បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដូច​ជា​បាក់តេរី វីរុស ខ្យល់​អាកាស​ពុល ផ្សែង​បារី ឬ​ពេល​ខ្លះ​អាច​ជា​ការ​បង្ក​រោគ​នៅ​ប្រព័ន្ធ​ដង្ហើម​។ ថ្វី​ត្បិត​ការ​ឈឺ​.ក​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។…

​រាជធានី​ភ្នំពេញ​៖ ការ​ឈឺ​.​ក បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដូច​ជា​បាក់តេរី វីរុស ខ្យល់​អាកាស​ពុល ផ្សែង​បារី ឬ​ពេល​ខ្លះ​អាច​ជា​ការ​បង្ក​រោគ​នៅ​ប្រព័ន្ធ​ដង្ហើម​។ ថ្វី​ត្បិត​ការ​ឈឺ​.ក​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។

យើងខ្ញុំ​សូម​ណែនាំ​អាហារ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ទទួលទាន​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​មាន​អាកា​រៈ​ឈឺ​ក​ព្រោះ​វា​នឹង​បណ្តាល​ឲ្យ​ស្ថានភាព​កាន់តែ​យ៉ាប់​យឺន​ទៅ​ៗ​ដូច​ជា​៖

1. អាហារ​ដែល​សំបូរ​ជាតិ​ខ្លាញ់​រួម​មាន សាច់​ក្រហម ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ពេញ អាហារ​បំពង ឬ​អាហារ​ចៀន​ជាដើម​។​

2. អាហារ​ដែល​មាន​ជាតិ​ជូរ​ដូច​ជា ប៉េងប៉ោះ ក្រូច ទំពាំងបាយជូ ឬ​ក្រូចឆ្មា​។ អ្នក​អាច​ទទួលទាន​ផ្លែ​ឈើ​ផ្សេង​ដែល​ជួយ​សម្រួល​ដល់​បំពង់ក​ដូច​ជា ផ្លែ​ចេក ត្រសក់ស្រូវ ឃី​វី និង​ផ្លែ​សារី​ជាដើម​។​

3. អាហារ​ហិ​រ រួម​បញ្ចូល​ទាំង​ម្រេច​ផង​ដែរ​។ បើសិន​អ្នក​ចង់​បន្ថែម​រសជាតិ​អាហារ អ្នក​អាច​ជ្រើសរើស​ទទួលទាន​ខ្ញី​ព្រោះ​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក​បាន​យ៉ាង​ល្អ​។​

4. អាហារ​រឹង ដូច​ជា​បន្លែ​ឆៅ ឬ​នំប៉័ង​ដុត ព្រោះ​វា​នឹង​ធ្វើ​ឲ​អ្នក​ពិបាក​លេប ហើយ​បណ្តាល​ឲ​អាកា​រៈ​ឈឺ​ក​កាន់តែ​ធ្ងន់ធ្ងរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ​ឱសថ កាល់​សិប​ទី​ន Calseptine ជា​ជម្រើស​ឱសថ​ទី​១ សម្រាប់​បៀម​​បំបាត់​អាកា​រៈ​ឈឺបំពង់ក និង​ព្យាបាល​ពងបែក​ក្នុង​មាត់​យ៉ាង​មាន​ប្រសិទ្ធភាព ព្រម​ទាំង​មាន​រស​ជាតិ​ឆ្ងាញ់​ផង​ដែរ​។ សូម​ពិគ្រោះ​យោបល់​ជាមួយ​ឱសថការី ឬ វេជ្ជបណ្ឌិត​ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​អ្នក​អាច​រក​ទិញ​ឱសថ កាល់​សិប​ទី​ន Calseptine បាន នៅ​តាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់​ទូ​ទាំង​ប្រទេស​កម្ពុជា​៕ ដោយ​សហ​ការ

​ប្រភព​៖ Livestrong.com

​ផលិតផល ៖ CALSEPTINE

​ប្រែ​សម្រួល​ដោយ ៖ flashsanté.info

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ