ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​លើកទឹកចិត្ត​និង​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅ​ឋាន

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ឆាន់ សា​ផា​ន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា លំនៅ​ឋាន​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​សេដ្ឋកិច្ច និង​សង្គម​ដ៏​សំខាន់​សម្រាប់​គ្រួសារ​នីមួយ​ៗ​ដែល​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​នៅ​ខែមករា ឆ្នាំ​១៩៧៩…

ខេត្តស្វាយរៀង ៖ លោក ឆាន់ សា​ផា​ន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា លំនៅ​ឋាន​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​សេដ្ឋកិច្ច និង​សង្គម​ដ៏​សំខាន់​សម្រាប់​គ្រួសារ​នីមួយ​ៗ​ដែល​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​នៅ​ខែមករា ឆ្នាំ​១៩៧៩ លំនៅ​ឋាន និង​ស្បៀងអាហារ​គឺជា​កត្តាចាំបាច់​ដែល​រាជរដ្ឋាភិបាល​ត្រូវ​គិតគូរ​ដោះស្រាយ ។

ការ​លើក​ឡើង​បែប​នេះ​របស់​លោក​ឆាន់​សា​ផា​ន​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី «​គោលនយោបាយ​លើកទឹកចិត្ត​និង​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅ​ឋាន​ដែល​មាន​តំលៃ​សមរម្យ​»​ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង​, លោក គឹ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ ។

លោក ឆាន់ សា​ផា​ន បាន​បន្ត​ថា កំណើន​តម្រូវការ​លំនៅ​ឋាន និង​ការ​តាំងទី​លំនៅ​ថ្មី​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​សណ្តាប់ធ្នាប់​របៀបរៀបរយ​សន្តិសុខ​សុវត្ថិភាព និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ។

ក្នុង​នោះ​តាម​រយៈ​ការ​វិភាគ​លើ​ទីផ្សារ​លំនៅ​ដ្ឋា​ន​បច្ចុប្បន្ន​បង្ហាញ​ថា​ទីផ្សារ​នេះ​ផ្តោត​ការ​យកចិត្តទុកដាក់​តែ​ទៅ​លើ​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​មាន​តំលៃ​ខ្ពស់​ជាមួយ​និន្នាការ​ថ្លៃ​កើនឡើង​កាន់តែ​ខ្ពស់​ឡើង​ៗ​នៅ​តាម​ទីក្រុង​និង​ទីប្រជុំជន​សំខាន់​ៗ​ហើយ​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ មាន​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​លទ្ធភាព​ទិញ​លំនៅ​ឋាន​បាន​ធៀប​នឹង​ចំណូល​របស់​ខ្លួន​ដែល​អាច​រកបាន ។

លោក​បាន​បញ្ជាក់​ថា​«​ប្រការ​នេះ​អាច​ពន្យល់​បាន​ថា​លទ្ធភាព​ទទួល​បាន​លំនៅ​ឋាន​សមរម្យ​និង​មាន​សភាព​កាន់តែ​ទាប​ទៅ​ៗ​នា​ពេល​អនាគត​ដែល​ជា​បញ្ហា​ប្រឈម​ចម្បង​ទាំង​សម្រាប់​ការ​ធានារ​សិទ្ធ​ទទួល​បាន​លំនៅ​ឋាន​សមរម្យ​ជូន​ប្រជាជន​និង​សម្រាប់​ការ​រៀបចំ អភិវឌ្ឍ​នគរូបនីយកម្ម​មួយ​ក្រ​កប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ទ្រទ្រង់​សុខមាលភាព​និង​វិបុលភាព​សេដ្ឋកិច្ច​និង​សង្គម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ