ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ជាង​១​លាន​រៀល​ដោយសារ​បុស​ម្នាក់​នេះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ជន​ស​ង្ស័​ម្នាក់​លូច​គាស់​យក​លុយ​អ្នក​ភូមិ​បាន​ជាង​១​លាន​រៀល ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កំពង់ចាម ឃុំ​ប៉ា​ការ​ឡាន់ ស្រុក​វ៉ឺន​សៃ…

ខេត្ត​រតនគីរី ៖ ជន​ស​ង្ស័​ម្នាក់​លូច​គាស់​យក​លុយ​អ្នក​ភូមិ​បាន​ជាង​១​លាន​រៀល ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កំពង់ចាម ឃុំ​ប៉ា​ការ​ឡាន់ ស្រុក​វ៉ឺន​សៃ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​បានអោយ​ដឹង​ថា ជន​ស​ង្ស​័យឈ្មោះហ៊ុន វ៉ា​ន់​ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរប​កសិករ ស​ង្ស​័​យទើប​មក​លេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​៦​ទៅ​៧​ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​ជន​ស​ង្ស​័​យមាន​ទីលំនៅ​ក្នុង​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ផូ ប៉ុន​សន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ជន​ស​ង្ស​យ័​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លូច​គាស់​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន បាន​លុយ​ចំនួន​១.៦០០.០០០​រៀល ហើយ​ខ្លួន​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​ ។

មុន​ពេល​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​នោះ ខ្លួន​បាន​ចាំ​ឃ្លាំមើល​ម្ចាស់ផ្ទះ​២-៣​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព​នោះ ខ្លួន​ដឹង​ថា​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​ចំការ​បាត់ ហើយ​ក៏​ដើរ​តាម​ព្រៃ​ក្រោយ​ផ្ទះ​ធ្វើ​សកម្មភាព​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​លុយ​ដែល​ជន​ស​ង្ស​យ័​លួច​យក​បាន​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច ស្រុក​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ​គ្រប់​ចំនួន​អស់ហើយ ចំណែក​ជន​ស​ង្ស​យ័​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ សមត្ថ​កិ​ច្វ​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​លួច​មាន​ស្ថាន​ទម្ងន់ទោស​អាច​ជាប់គុក​ចាប់ពី​៣​ទៅ​៥​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ