ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរ​សំឡេង​ផ្ទុះ​លាន់ឮ​កក្រើក​ដី​ស្ទើរ​ទូ​ទាំង​ខេត្តព្រះវិហារ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សម្លេង​ផ្ទុះ​លាន់ឮ​កក្រើក​ដី​ស្ទើរ​ទូ​ទាំង​ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ គឺ​មាន​ករណី​ផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន…

ខេត្តព្រះវិហារ ៖ សម្លេង​ផ្ទុះ​លាន់ឮ​កក្រើក​ដី​ស្ទើរ​ទូ​ទាំង​ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ គឺ​មាន​ករណី​ផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ហេតុ​ការណ៍​​​​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បំណែក​ដែក​យន្តហោះ​នោះ​បាន​ធ្លាក់​រាយ​ប៉ាយ​ពេញ​ក្នុង​ព្រៃ​ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រ​យ៉ង់ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ភូមិស្រ​យ៉ង់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​លឺ​សម្លេង​ផ្ទុះ​លាន់ឮ​ឡើង​កក្រើក​ដី​ទាំង​ព្រលឹម​តែ​ម្តង អ្នកខ្លះ​ក៏​មានការ​ភ័យ​​ខ្លាច លុះ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​លេចឮ​ដំណឹង​ថា មាន​បំណែក​ផ្ទាំង​ដែក​ជា​ច្រើន​​បាន​ធ្លាក់​រាយ​ប៉ាយ​តាម​ភូមិ និង​ពេញ​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ឃុំ​គូលែន ក្រោយមក​ទើប​សមត្ថកិច្ច​បាន​នាំ​គ្នា​ទៅ​ពិនិត្យ​មើល និង​ធ្វើការ​ប្រមូល​យក​បំណែក​ទាំង​អស់នោះ​មក​រក្សា​ទុក ដើម្បី​ឲ្យ​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ។

តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ស្នងការ​ខេត្ត​បាន​បញ្ជូន​អ្នកជំនាញ​ទៅ​ត្រួតពិនិត្យ​ភ្លាម​ៗ ដើម្បី​ប្រមូល​យក​នូវ​វត្ថុ​តាង បំណែក​យន្តហោះ​ទាំង​អស់នោះ​មក​រក្សា​ទុក​ធ្វើការ​ត្រួតពិនិត្យ​ពី​ប្រភព​ដែល​នាំ​ឲ្យ​កើត​មានការ​ផ្ទុះ​យន្តហោះ​នេះ​ថា តើ​មាន​ប្រភព​មកពីណា?

លោក​ឧត្តមសេនីយ៍ បាន​បន្ថែម​ថា ករណី​ផ្ទុះ​យន្តហោះ​ប្រភេទ​នេះ មិនមែន​ជា​លើក​ទី​១​ឡើយ​សម្រាប់​ខេត្តព្រះវិហារ ហើយ​នៅ​ពេល​មានការ​ផ្ទុះ​ឃើញ​ថា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​គូលែន​ដដែល ។ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ប្រមូល​នូវ​កំទេចកំទី​បំណែក​យន្តហោះ​នេះ​មិន​ទាន់​រួចរាល់​នៅឡើយ​ទេ ។

គួរ​រំលឹក​ផង​ដែរ ករណី​ផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ បាន​កើតឡើង​លើក​ទី​៤​ហើយ​នៅ​ក្នុង​ទឹកដី​នៃ​ខេត្តព្រះវិហារ ដោយ​ក្នុង​នោះ​ស្រុក​គូលែន ជា​លើក​ទី​២​ហើយ តែ​ពុំ​មាន​ប៉ះពាល់ ឬ​បង្ក​ឲ្យ​ប្រជាជន​រង​របួស​ដោយសារ​ធ្លាក់​បំណែក​យន្តហោះ​ទាំងនោះ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ