ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​កាំជ្រួច​ក្នុង​ឱកាស​ខួប​អបអរសាទរ​គ្រង​រាជសម្បត្តិ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​២៩​ខែ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​បាន​ជូនដំណឹង​ដល់​មហាជន​អំពី​ការ​បាញ់​កាំជ្រួច ក្នុង​ឱកាស​ខួប​អបអរសាទរ​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៩ ខែតុលា​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​បាន​ជូនដំណឹង​ដល់​មហាជន​អំពី​ការ​បាញ់​កាំជ្រួច ក្នុង​ឱកាស​ខួប​អបអរសាទរ​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៩ ខែតុលា​ខាង​មុខ​នេះ ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​បាន​បញ្ជាក់​ថា ការ​បាញ់​កាំជ្រួច​នេះ​នឹង​ធ្វើ​ឡើង​នៅ​មុខ​ព្រះ​បរ​រាជវាំង​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៤ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ក៏​ដូច​ជា ឱ្យ​ប្រជារាស្ត្រ​បាន​ចូលរួម​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយ​រីករាយ​ចំពោះ​ការ​គ្រង​រាជ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ដើម្បី​បាន​គង់​ជា​ម្លប់​ដ៏​សុខក្សេមក្សាន្ត ត្រជាក់ត្រជុំ​របស់​មាតុភូមិ​អង្គរ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះ​អង្គ ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចាត់តាំង​ក្រុម​តន្ត្រី សិល្បៈ​បុរាណសម័យ ដើម្បី​សម្ដែង​ជូន​ប្រជាពលរដ្ឋ​ទស្សនា កម្សាន្ត​សប្បាយ​នៅ​តាម​ទី​សាធារណៈ​ក្នុង​ឱកាស​នេះ ។ ជាមួយ​គ្នា​នៅ​គ្រប់​ក្រសួង​ស្ថាប័ន​រាជធានី​ខេត្ត​ម្ចាស់​រោងចក្រ​សហគ្រាស និង​ប្រជារាស្ត្រ​ក៏​ត្រូវ​ដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ដាក់​ពាក្យស្លោក​ថ្វាយព្រះពរ​សារលិខិត​ថ្វាយព្រះពរ​ព្រមទាំង​ចង​ទង់ជាតិ​មាន​បដា​ពាក្យស្លោក​ថ្វាយព្រះពរ និង​តុបតែង​លំអ​ភ្លើងពណ៌​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ