ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បញ្ឆោត! ធ្វើ​ឱ្យ​នាង​អស់ទាំង​ខ្លួនប្រាណ អស់ទាំង​ទ្រព្យ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពាក្យចាស់​ពោល​ថា «​ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់ព្រាត់​កុំ​យក​ខ្លួន​បៀត​» ។ យ៉ាងណា ម៉ិ​ញ ស្ត្រី​ម្នាក់​រស់នៅ​ស្រុក​បរិបូរណ៍ បាន​ចាញ់បោក​បុរស​ម្នាក់​ដែល​មក​ស្នាក់​នៅ​ក្នុងភូមិ…

ខេត្តកំពង់ឆ្នាំង ៖ ពាក្យចាស់​ពោល​ថា «​ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់ព្រាត់​កុំ​យក​ខ្លួន​បៀត​» ។ យ៉ាងណា ម៉ិ​ញ ស្ត្រី​ម្នាក់​រស់នៅ​ស្រុក​បរិបូរណ៍ បាន​ចាញ់បោក​បុរស​ម្នាក់​ដែល​មក​ស្នាក់​នៅ​ក្នុងភូមិ ហើយ​ល្បួង​សុំ​ក្តី​ស្នេហ៍​ពី​នាង ដោយ​ឱ្យ​អ្នក​ជិតខាង​ចូល​ចែចូវ ប៉ុន្តែ​ទីបំផុត​រៀប​សែនព្រេន​បាន​តែ​បី​ខែ ក៏​បោក​យក​ម៉ូតូ​ពី​នាង​អស់​១​គ្រឿង និង​ចិ​ញ្ជៀ​ន​មាស​​១​វង់ គេចខ្លួន​បាត់​តែ​ម្តង ។

ក្នុង​ពាក្យបណ្តឹង​នារី​រង​គ្រោះ​អាយុ​៤០​ឆ្នាំ ដែល​ប្តឹង​ទៅ​លោក​មេឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ បាន​រៀបរាប់​ថា កាលពី​ជាង​៣​ខែ​មុន មាន​បុរស​ម្នាក់​ឈ្មោះ​រិ​ទ្ធ អាយុ​៤៣​ឆ្នាំ បាន​ស្នាក់​នៅផ្ទះ​ឈ្មោះ​ពូ​សុត មីង​អុ​ន នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ក្រោយមក​បាន​ឈ្មោះ​រិ​ទ្ធ មក​សុំ​ស្រឡាញ់​នាង ដោយ​ឱ្យ​ចាស់ទុំ​ចូល​ចែចូវ និង​ប្រាប់​ថា រូបគេ​គ្មាន​ប្រពន្ធ​កូន​ទេ ហើយ​មានផ្ទះ​សំបែង​នៅ​ខេត្តកណ្តាល ។ កាល​ណោះ​នាង​ក៏​យល់ព្រម ហើយ​ពួក​យើង​ក៏​បាន​រៀបចំ​សែនព្រេន​យក​គ្នា​ជា​ប្តី​ប្រពន្ធ ។

នារី​រង​គ្រោះ​បន្ត​ថា ការ​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​៣​ខែ​ធ្វើ​ឱ្យ​មាន​ទុកចិត្ត ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​របស់​នាង​ឡើយ គឺ​បុរស​ឈ្មោះ​រិ​ទ្ធ​នោះ​បាន​បោក​យក​ខ្លួន​នាង​ហើយ យក​ទាំង​ទ្រព្យសម្បត្តិ​របស់​នាង​ទៀត ។ នៅ​ក្នុង​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែតុលា បុរស​ឈ្មោះ​រិ​ទ្ធ បាន​សុំ​ខ្ចី​ម៉ូតូ​នាង ថា ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ខេត្តពោធិ៍សាត់ ដោយសារ​ទុកចិត្ត​នាង​បានឱ្យ​ម៉ូតូ​ខ្ចី និង​ឱ្យ​ចិញ្ចៀនមាស​ទម្ងន់​៣​ជី ពាក់​ទៀត​ផង ។

ប្រភព​ដដែល​បាន​បន្ត​ថា ចាប់តាំងពី​ចាកចេញ​ទៅ​បុរស​ឈ្មោះ​រិ​ទ្ធ​នោះ​មិន​បាន​ត្រឡប់​មក​វិញ​ឡើយ ហើយ​ថែម​ទាំង​បិទ​លេខ​ទូរស័ព្ទ​តេ​មិន​ចូល​ទៀត​។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​នាង​ដឹង​ច្បាស់​ថា បុរស​ឈ្មោះ​រិ​ទ្ធ ពិតជា​បោក​យក​ខ្លួន​នាង ហើយ​យក​ទាំង​ទ្រព្យសម្បត្តិ​នាង​ទៀត ។ ហេតុនេះ ទើប​នាង​សុំ​ប្តឹង​លោក​មេឃុំ និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ សូម​ជួយ​តាម​ចាប់​បុរស​ឈ្មោះ​រិ​ទ្ធ​នោះ យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ