ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​ប្រមាណ​៤០​នាក់​រក​ដំណោះស្រាយ​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​កម្ពុជា​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥ ខែតុលា​ថា ព័ត៌មាន​ក្លែងបន្លំ​កំពុង​តែ​ក្លាយជា​ការ​កង្វល់​សម្រាប់​ប្រទេស​កម្ពុជា ហើយ​បាន​ជំរុញ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ទាំងអស់ សូម​ចុះ​យក​ព័ត៌មាន​ពិត និង​ផ្សព្វផ្សាយ​នូវ​រាល់​ព៌​ត៌​មាន​ពិតប្រាកដ​ត្រឹមត្រូវ ។ ព័ត៌មាន​ក្លែងបន្លំ​កំពុង​តែ​ជះ​ឥទ្ធិពល​ដល់​វិស័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥ ខែតុលា​ថា ព័ត៌មាន​ក្លែងបន្លំ​កំពុង​តែ​ក្លាយជា​ការ​កង្វល់​សម្រាប់​ប្រទេស​កម្ពុជា ហើយ​បាន​ជំរុញ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ទាំងអស់ សូម​ចុះ​យក​ព័ត៌មាន​ពិត និង​ផ្សព្វផ្សាយ​នូវ​រាល់​ព៌​ត៌​មាន​ពិតប្រាកដ​ត្រឹមត្រូវ ។

ព័ត៌មាន​ក្លែងបន្លំ​កំពុង​តែ​ជះ​ឥទ្ធិពល​ដល់​វិស័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ។ ការ​លើក​ឡើង​នេះ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​សម្រាប់​អ្នក​សារព័ត៌​មាននៅ​កម្ពុជា ។ អ្នក​សារព័ត៌មាន​ប្រមាណ​៤០​នាក់ មក​ពី​អង្គភាព​សារព័ត៌មាន​នានា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ជួបជុំ​គ្នា​ក្នុង​សិក្ខាសាលា​រយៈពេល​មួយ​ថ្ងៃនេះ ដើម្បី​ជជែក​គ្នា​ពី​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​នៅ​កម្ពុជា ឬ​(Fake News) ដែល​រៀបចំ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ថ្មី​ៗ​នៅ​មណ្ឌល​លី​ឡា​ក្នុង​ទីក្រុង​ភ្នំពេញ តាម​ការ​គ្រោងទុក​ដោយ​មានការ​ចូល​ពី​តំណាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​តំណាង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​អ្នកជំនាញ​ខ្លះមក​ពី​ស្ថាន​ប័ន​នានា​ធ្វើ​បទ​បង្ហាញ ។

លោក លាង ឌឺ​លុ​ច តំណាង​សារព័ត៌មាន​ថ្មី​ៗ​បាន​លើក​ឡើង​ថា ព័ត៌មាន​ក្លែងបន្លំ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​អ្នក​សារព័ត៌​មាននៅ​ជុំវិញ​ពិភពលោក ហើយ​ពេល​ថ្មី​ៗ​នេះ អ្នក​សារព័ត៌មាន​អាស៊ាន​បាន​ជួប​គ្នា នៅ​ប្រទេស​សិង្ហ​បូ​រី​ជ​ជែង​គ្នា​ពី​បញ្ហា​នេះ ដែល​រៀបចំ​ដំណើរ​ជួបជុំ​គ្នា​ដោយ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ។ លោក​ថា​«​ព័ត៌មាន​ក្លែងបន្លំ​កំពុង​តែ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​នៅ​លើ​ពិភពលោក នា​ពេល​បច្ចុប្បន្ន​នេះ ។ លោក​ថា អ្នក​សារព័ត៌មាន​កម្ពុជា​មក​ពី​ស្ថាន​ប័ន​ព័ត៌មាន​ផ្សេង​ៗ​គ្នា នៅ​ពេល​នេះ​បាន​ជួបជុំ​គ្នា​ផង​ដែរ សម្រាប់​កិច្ច​ពិភាក្សា​ប្រឆាំង​ព័ត៌មាន​ក​ក្លែងបន្លំ​នេះ ។

លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ព័ត៌មាន​ក្លែងបន្លំ​កំពុង​ក្លាយទៅជា​ការ​ប្រឈម​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ទាំងអស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ។ លោក​ថា​«​ព័ត៌មាន​ក្លែងបន្លំ​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​នានា​ដូច​ជា ការពា​ជាតិ​សេដ្ឋកិច្ច នយោបាយ​ជាដើម »​។ លោក​ថា​«​អ្នក​សារព័ត៌មាន​ត្រូវ​ចុះ​ទៅ​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ពិតប្រាកដ និង​ផលិត​ព័ត៌មាន​ដែល​មាន​ន័យ​អប់រំ​បន្ថែម​ទៀត​» ។

លោក មៃ ខើ​ល នូ​បែ​ល​(Michael Newbell អនុប្រធាន​លេខាធិការ​បេសកកម្ម​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា សារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​បាន​ចូលរួម​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។ លោក​ថា អ្នក​សារព័ត៌មាន​ត្រូវ​ផ្សាយ​នូវ​អ្វី​ដែល​ជា​ព័ត៌មាន​ពិត ។ អ្នក​សារព័ត៌មាន​មាន​នាទី​សំខាន់ ដើម្បី​ផ្តល់​ព័ត៌មាន​ដែល​ត្រឹមត្រូវ ។ លោក​ថា ស្ថានទូត​អា​មេ​រិ​កបាន​សហការ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ថ្មី​ៗ​ក្នុង​ការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងបន្លំ​នេះ ៕

កែសម្រួលដោយ