ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ប្រពន្ធ​ល្បួង​លក់​ដី​បាន​វេច​លុយ​រត់​បាត់​បុរស​ចំណាស់​ម្នាក់​សម្រេចចិត្ត​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​បន្ទាប់​ពី​ខ្លួន​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង​ហើយ​ប្រពន្ធ​ល្បួង​លក់​ដី​ហើយ​វេច​លុយ​រត់​ចោល​បាត់​រយៈពេល​២​ខែ​កន្លង​មក​ហើយ ដោយ​បុរស​នោះ​បាន​យក​កៅអី​ជ័រ​ដាក់​ឡើងឈរ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ប្រេងខ្យល់​នៅ​មាត់ទឹក​រណ្ដៅ​ដី​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​បន្ទាប់​ពី​ខ្លួន​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង​ហើយ​ប្រពន្ធ​ល្បួង​លក់​ដី​ហើយ​វេច​លុយ​រត់​ចោល​បាត់​រយៈពេល​២​ខែ​កន្លង​មក​ហើយ ដោយ​បុរស​នោះ​បាន​យក​កៅអី​ជ័រ​ដាក់​ឡើងឈរ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ប្រេងខ្យល់​នៅ​មាត់ទឹក​រណ្ដៅ​ដី​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​នោះ​ឈ្មោះ គឹ​ម សុផល អាយុ​៦៥​ឆ្នាំ មាន​ជម្ងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ គាត់​មាន​ប្រពន្ធ​ឈ្មោះ កែ សំ​អុល អាយុ​៥៨​ឆ្នាំ មុខរបរ​លក់ដូរ ។ ពួក​គាត់​មានកូន​ចំនួន​៥​នាក់ ប្រុស​៣​នាក់ និង​ស្រី​២​នាក់ ហើយ​កូនប្រុស​ម្នាក់​ស្នាក់​នៅ​ជាមួយ​ពួក​គាត់ ។

បុរស​នោះ​មានស្រុក​កំណើត នៅ​ភូមិ​ព្រែក​ស្នង ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល និង​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​B18 នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​មូលហេតុ​ដែល​ប្រពន្ធ​រត់​ចោល​សង្ស័យ​មានការ​ធុញទ្រាន់ និង​ការ​ទ្រាំទ្រ​ជម្ងឺ​របស់​គាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​នៅរ​ស់បុរស​នេះ​តែង​និយាយ​ប្រាប់​អ្នក​ជិតខាង​ថា គាត់​តូចចិត្ត​ខ្លាំង​ណាស់​ដោយសារ​តែ​ប្រពន្ធ​គាត់​បាន​ល្បួង​គាត់​លក់​ដី​នៅ​ឯ​ស្រុក​កំណើត​ថា យក​លុយ​មក​ព្យាបាល​ជម្ងឺ​គាត់ ។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​យល់ព្រម​លក់​ស្រាប់​ប្រពន្ធ​វេច​លុយ​រត់​ចោល​គាត់​បាត់​ថែម​ទៀត ព្រោះតែ​នាង​ធុញទ្រាន់​នឹង​ជម្ងឺ​របស់​គាត់ ។ មិនតែប៉ុណ្ណោះ​កាលពី​កន្លះ​ខែ​មុន​គាត់​បាន​លេបថ្នាំ​ដើម្បី​សម្លាប់​ខ្លួន​ម្តង​រួច​ហើយ​នៅ​ក្នុង​ចេតិយ​វត្ត​អង្គ​តា​មិ​ញ ប៉ុន្តែ​មិន​ស្លាប់​ព្រោះ​បាន​អ្នក​ភូមិ​ឃើញ​ទាន់​ជួយ​សង្គ្រោះ​ទាន់​ពេល ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ប្រពន្ធ​បាន​សម្រេចចិត្ត​ចុះ​ទៅ​ចោល​ប្ដី​បាត់​លែង​ត្រឡប់​វិញ​រយៈពេល​២​ខែ​មក​ហើយ ចំណែក​គាត់​បាន​រស់នៅ​ក្នុងផ្ទះ​ជួល​មួយ​ជាមួយ​កូនប្រុស​ម្នាក់ ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​កូនប្រុស​បាន​ចាកចេញ​ទៅ​ធ្វើការ​នៅ​ខេត្តតាកែវ​ហើយ​គាត់​បាន​ស្នាក់​នៅ​ម្នាក់ឯង​បន្ទាប់​មក​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​គាត់​បាន​គិត​ខ្លី​សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ​តែ​ម្ដង ។

ទាក់ទិន​ទៅ​នឹង​ព័ត៌មាន​ចោទប្រកាន់​ខាងលើ​មិន​ទាន់​ដឹង​ថា ការ​ពិត​បែប​ណា​នៅឡើយ​ទេ ព្រោះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សំណាក់​ស្ត្រី​ជា​ប្រពន្ធ​បាន​នៅឡើយ ។ ចំណែក​សាកសព​ត្រូវ​បាន​នគរបាល​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​រង់ចាំ​កូនចៅ​ទៅ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ