ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មាន​រថយន្ត​ក្រឡាប់​ធ្លាក់​ចំណោត​ បណ្តាល​ឱ្យឆេះ និង​​ស្លា.ប់​មនុស្ស (មានវីដេអូ​)

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង : តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​មាន​រថយន្ត​ដឹក​ទំនិញ​ចុះ​ចំណោទ​រួច​ជ្រុល​ចង្កូត​ធ្លាក់​ពី​ទី​ចំណោត​ខ្ពស់ បណ្តាល​អោយ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពីវេលាម៉ោង​​​១១​និង​៦នាទីព្រឹកថ្ងៃទី​​​២៥ តុលា ឆ្នាំ​​​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុង ឃុំ​តា​តៃ…

ខេត្តកោះកុង : តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​មាន​រថយន្ត​ដឹក​ទំនិញ​ចុះ​ចំណោទ​រួច​ជ្រុល​ចង្កូត​ធ្លាក់​ពី​ទី​ចំណោត​ខ្ពស់ បណ្តាល​អោយ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពីវេលាម៉ោង​​​១១​និង​៦នាទីព្រឹកថ្ងៃទី​​​២៥ តុលា ឆ្នាំ​​​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុង ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះ
កុង ចំងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។

តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​ប៉ូ​លី​ស​អោយ​ដឹង​ថា នៅ​ពេល​រថយន្ត​ជ្រុល​ចង្កូត​នោះ​បាន​បុក​រះ​ម៉ូតូ​អស់​ចំនួន​២​គ្រឿង បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ជួយ​សង្គ្រោះ និង​រុករក​ជន​រង​គ្រោះ ព្រមទាំង​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។ ព័ត៌
មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ