ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ទុកម៉ូតូ​មុខផ្សារបន្តិច…បាត់ស្រមោល​​ភ្លែត​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ជន​មិន​ស្គាល់​អត្ដសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​កាច់​​​យក​ម៉ូតូ​មួយ​​គ្រឿង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា នេះ ខណ​:​ម្ចាស់​ទុក​នៅ​ណុ​ច​ផ្សារ​ឈី​េ​ទាល ​ក្នុង​ភូមិ​ឈើរ​ទាល…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ជន​មិន​ស្គាល់​អត្ដសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​កាច់​​​យក​ម៉ូតូ​មួយ​​គ្រឿង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា នេះ ខណ​:​ម្ចាស់​ទុក​នៅ​ណុ​ច​ផ្សារ​ឈី​េ​ទាល ​ក្នុង​ភូមិ​ឈើរ​ទាល ឃំ​ុ​ឈី​េ​ទាល ស្រុក​បាណ​ន់​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូ​ូ​តូ​នោះ ​ឈ្មោះ​សំ រិ​ទ្ធ ភេទប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ខ្នា ឃុំ​ឈើទាល ស្រុក​បាណ​ន់​ ។ រីឯ​ម៉ូតូ​ដែល​បាត់​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ពណ៌ខ្មៅ ​ស៊េរី​​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​បាត់​ដំបង​1AD-3684​។ ម្ចាស់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​ក្បែរ​ផ្សារ​ ទុក​ម៉ូតូ​នៅ​ចិ​ញ្ចេ​ី​ម​ថ្នល់​រួច​ដើរ​ចូល​ទៅ​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ លុះ​បន្តិច​ក្រោយមក ​ពេល​ដើរ​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល​តែ
​ម្ដង​។

បើ​តាម​ប្រភព​នានា​និយាយ​ថា ម៉ូតូ​នោះ ​ទំនង​ត្រូវ​ចោរលួច​តាំងពី​ម្ចាស់​ដើរ​ចូល​ក្នុង​ផ្សារ​ភ្លាម​ៗ ហើយ​ចោរ​ក៏​តាមដាន​អ្នក​ជិះ​ម៉ូតូ​ឈប់​នៅ​ទីនោះ​មិន​ប៉ប្រិចភ្នែក​ដែរ​។ ប៉ុន្តែ​មិន​មាន​សាក្សី​ណា​បាន​ប្រទះ​ឃើញ​សកម្មភាព​ជនសង្ស័យ​នោះ​ទេ ​។

សមត្ថ​កិ​ច្ខ​បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ករណី​កាច់​សោរ​លួច​ម៉ូតូ​នៅ​តាម​ទី​សាធារណ​: និង​នៅ​តាម​ទីប្រជុំជន​នេះ កំពុង​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង ខណ​:​ការ​បង្ក្រាប​ហាក់​ធ្វើ​បាន​តិច​ទូច​បំផុត ​។ ដូច្នេះ​ម្ចាស់​យានយន្ត​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លួនឯង​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ