ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងកក្រើក! អក្សរ​ចិន​ធំ​ជាង​អក្សរ​ខ្មែរ ស្រាប់តែ​២​ម៉ោង​មិន​ទាន់​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្លាក​ក្លោ​ង​ទ្វារ​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសុមៈ​បាន​រុះរើ​ទម្លាក់​ចោល​វិញ​ហើយ បន្ទាប់​ពីលើ​កបាន​ប្រមាណ​២​ម៉ោង ដោយ​សរសេរ​ជា​ភាសា​ចិន​ធំ​ពីលើ​ភាសា​ខ្មែរ ហើយ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ក្នុង​បណ្តាញ​សង្គម​នោះ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្លាក​ក្លោ​ង​ទ្វារ​ការដ្ឋាន​សាងសង​មន្ទីរពេទ្យ​នោះ​បាន​លើក​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ស្លាក​ក្លោ​ង​ទ្វារ​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសុមៈ​បាន​រុះរើ​ទម្លាក់​ចោល​វិញ​ហើយ បន្ទាប់​ពីលើ​កបាន​ប្រមាណ​២​ម៉ោង ដោយ​សរសេរ​ជា​ភាសា​ចិន​ធំ​ពីលើ​ភាសា​ខ្មែរ ហើយ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ក្នុង​បណ្តាញ​សង្គម​នោះ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្លាក​ក្លោ​ង​ទ្វារ​ការដ្ឋាន​សាងសង​មន្ទីរពេទ្យ​នោះ​បាន​លើក​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃ​៣០ ខែតុលា​នេះ​ដោយ​ក្រុមហ៊ុន​ចិន ។ នៅ​ពេល​លើក​ស្លាក​ខាង​ការដ្ឋាន​បាន​សរសេរ​ជា​ភាសា​ចិន​ពីលើ​ដែល​ជួរ​ទី​១​ជា​អក្សរ​ចិន​ធំ​ៗ , ជួរ​ទី​២ ជា​អក្សរ​ចិន និង​ជួរ​ទី​៣ ជា​អក្ស​ខ្មែរ​ប៉ុន​ជួរ​ទី​២ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​ជា​ខ្លាំង ។

ទន្ទឹម​នោះ​មហាជន​ក៏​បាន​បន្ទោស​ក្រសួងសុខាភិបាល​ក៏​ដូច​ជា គណៈកម្មការ​សាងសង់​មន្ទីរពេទ្យ​នោះ​មិន​បាន​យកចិត្តទុកដាក់​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ចិន​លើកស្លា​កតាម​ចិត្ត ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មានការ​រិះគន់​នៅ​តាម​បណ្តាញ​សង្គម​បាន​ប្រមាណ​ជាង​១​ម៉ោង ស្លាក​នោះ​ត្រូវ​បាន​ដោះ​ទម្លាក់​ចោល​វិញ ។ តាម​គណៈកម្មការ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា​នេះ​ថា ការ​ដាក់​ស្លាក​ការដ្ឋាន​សាងសង់​ជា​ភាសា​ចិន​លើ ជា​កំហុស​ខាង​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​ចិន ។ មុន​ការ​លើក​ស្លាក​គណៈកម្មការ​បាន​ណែនាំ​ដល់​ការដ្ឋាន​ឲ្យ​សរសេរ​ភាសា​ខ្មែរលើ និង​ភាសា​ចិន​ក្រោម ស្រាប់តែ​ខាង​បច្ចេកទេស​បាន​លើក​ស្លាក​សរសេរ​ភាសា​ចិន​ពីលើ​វិញ ។

តាម​គណៈកម្មការ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​បាតុភាព​ខាង​គណៈកម្មការ​ក៏​បាន​ណែនាំ​ដល់​ការដ្ឋាន​ដោះ​ទម្លាក់​វិញ​ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់ គឺ​បន្ទាប់​ពី​លើក​ស្លាក​នោះ​រួចរាល់ បាន​ប្រមាណ​២​ម៉ោង​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសុមៈ​នេះ​គម្រោង​សាងសង​កម្ពស់​១១​ជាន់ ក្រោម​ជំនួយ​របស់​មហាមិត្ត​ចិន ហើយ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ