ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​គ្រោង​ចំណាយ​ថវិកា​ក្នុង​ឆ្នាំ​២០១៩​មាន​កំណើន​១.៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បាន​អះអាង​ថា សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ​នេះ រដ្ឋសភា​មាន​គម្រោង​នឹង​ចំណាយ​ថវិការ​កើន​ជាង​ឆ្នាំ​២០១៨ ចំនួន​១.៦ នៃ​ថវិកា​សរុប​បើ​ធៀប​នឹង​ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បាន​អះអាង​ថា សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ​នេះ រដ្ឋសភា​មាន​គម្រោង​នឹង​ចំណាយ​ថវិការ​កើន​ជាង​ឆ្នាំ​២០១៨ ចំនួន​១.៦ នៃ​ថវិកា​សរុប​បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។

ផ្តល់​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៥ តុលា​នេះ លោក ឡេ​ង ប៉េង​ឡុ​ង បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ពិភាក្សា​លើកយក​វៀប​វារៈ​ចំនួន​មួយ គឺ​ការ​ពិនិត្យ​សេចក្តី​ព្រាង​គម្រោង​ចំណាយ​ថវិកា​របស់​រដ្ឋសភា​ឆ្នាំ​២០១៩ ។ លោក​បញ្ជាក់​ថា​«​អស់លោក​បាន​ជ្រាប​ស្រាប់​រដ្ឋសភា​មាន​ថវិការ​ស្វយ័ត ហើយ​ថវិកា​នេះ​រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែល​ធ្វើ​តាម​ការ​ណែនាំ​ពី​គណៈ​ក​ម្មា​ការ​សេដ្ឋកិច្ច ហិរញ្ញ​វត្ថិ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា​(​គ​2) ។

ថវិកា​នេះ​បាន​ចាប់ផ្តើម​ធ្វើ​មុន​ការ​បោះ​ឆ្នោត​២០១៨ រហូត​មក​ដល់​ពេល​នេះ​បាន​សម្រេច​ជា​ស្ថាពរ​ហើយ នៃ​គម្រោង​ថវិការ​នេះ​» ។ លោក​គូសបញ្ជាក់​ថា​«​ថ្ងៃនេះ​អចិន្ត្រៃយ៍​បាន​សម្រេច​អនុម័ត ហើយនឹង​បញ្ជូន​ទៅ​រាជរដ្ឋាភិបាល ដើម្បី​បញ្ចូល​ថវិកាជាតិ ។ ខ្ញុំ​ជម្រាប​ថា ថវិកា​រដ្ឋសភា​ឆ្នាំ​២០១៩ មានការ​កើនឡើង​១.៦% បើ​ធៀប​នឹង​ឆ្នាំ​ចាស់ » ។ អ្នកនាំពាក្យ​រដ្ឋសភា​ក៏​បាន​លើក​ពី​មូលហេតុ​នៃ​ចំណាយ​ថវិកា​សម្រាប់​ឆ្នាំ​២០១៩ មានការ​កើនឡើង​នេះ ដោយសារ​រដ្ឋសភា​ត្រូវធ្វើ​ឲ្យ​មាន​សុគត់​ភាព​ជាមួយនឹង​ព្រឹទ្ធសភា ។ គឺ​ប្រាក់​សម្រាប់​វិធី​បុណ្យ​ផ្សេង​ៗ​របស់​ព្រឹទ្ធសភា​ខុស​រដ្ឋសភា អី​ញ្ចឹ​ង​យើង​ត្រូវធ្វើ​ឲ្យ​ដូច​គ្នា ។ ការ​កើន​នេះ​ក៏​យើង​ធ្វើ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ចេញ​មក​ដែរ គឺ​ចំពោះ​មន្ត្រីរាជការ​ស៊ី​វិល​ប្រាក់​ចំណា​ច់​មុខងារ​ត្រូវ​បាន​ឡើង​១០% អី​ញ្ចឹ​ង​យើង​ត្រូវ​ធ្វើការ​ដំឡើង​ប្រាក់​មន្ត្រីរាជការ​យើង​ឲ្យ​ដល់​១០%​ដែរ » ។ ជាមួយ​គ្នា​នោះ​ដែរ​លោក ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​លើក​ឡើង​ថា ប្រាក់​មន្ត្រីរាជការ​ត្រូវ​ឡើង​ប្រាក់ខែ​ដោយសារ​រាជរដ្ឋាភិបាល​សម្រេច​លុប​ក្រប​ខណ្ឌ (​គ​)​ចេញ ដូច្នេះ​មន្ត្រី​ដែល​ឡើង​តួនាទី និង​ក្រប​ខណ្ឌ​ត្រូវ​តែ​ឡើង​ប្រាក់ខែ ។ ការ​កើន​ថវិកា​រដ្ឋសភា​នេះ ក្រៅពី​ករណី​មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រដ្ឋសភា​នោះ​ក៏​មក​ពី​គម្រោង​ក្នុង​ការ​ចំណាយ​ថវិកា​រលើ​ការ​ទិញ​សម្ភារៈ​ចាស់​ចេញ ដោយ​ផ្លាស់​ដាក់​ថ្មី​មក​ជំនួស ។

ជាង​នេះ​ជា​គោលការណ៍​សម្រាប់​អាណត្តិ​ថ្មី​នេះ នៅ​បន្ទប់​របស់​អ្នកតំណាង​រាស្ត្រ​ត្រូវ​បំពាក់​សម្ភារៈ​តាម​តម្រូវការ​សម្រាប់​ធ្វើការ​ផង​ដែរ ។ ក្រៅពី​ដាក់​សម្ភារៈ​នៅ​បន្ទប់​សមាជិក​រដ្ឋសភា​នោះ ថវិកា​ក៏​គ្រោង​ចំណាយ​លើ​ការ​ជួសជុល​អគា​រដ្ឋសភា ព្រមទាំង​ការ​ធ្វើ​ផ្លូវ​ឡើង​ទៅ​កាន់​អគា (A) ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ