ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងព័ទ្ធចាប់​ករណីលួចឡានពីវៀតណាម…មក​ធ្វើស្លាកលេខក្លែងក្លាយក្នុង​​ទី​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខណៈ​នេះនា​ថ្ងៃ​ទី​២៥ តុលា នេះ មានការ​ឡោម​ព័ទ្ធ​​នៅផ្ទះ​​​ល្វែងមួយ​​​​កន្លែង ​ស្ថិត​ក្នុងភូមិ​ទ្រា១ សង្កាត់​ស្ទឹង​​មាន​ជ័យ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខណៈ​នេះនា​ថ្ងៃ​ទី​២៥ តុលា នេះ មានការ​ឡោម​ព័ទ្ធ​​នៅផ្ទះ​​​ល្វែងមួយ​​​​កន្លែង ​ស្ថិត​ក្នុងភូមិ​ទ្រា១ សង្កាត់​ស្ទឹង​​មាន​ជ័យ ខណ្ឌមានជ័យ ដើម្បី​ចាប់​​ករណី​ចោរ​​​​លួច​រថយន្ត​​ពី​ប្រទេស​វៀត​ណាម​ មកកិប​ធ្វើស្លាក​លេខ​​ក្លែងក្លាយ​នៅកម្ពុជា ដើម្បីលក់ចេញ ។

ការ​ឡោម​ព័ទ្ធ​នេះ គឺ​ធ្វើឡើង​ដោយ​​កម្លាំង​​ន​គរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំដោយ​​លោក​ឧត្តម​សេ​នីយ៍​ឯក ង៉េ​ង ជួរ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​និង​មានការ​សម្របសម្រួល​ឯក​ភាព​​ពី​​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ហ៊ឹង ប៊ុ​ន​​ថន ។ បន្ទាប់​បាន​​ស្រាវជ្រាវ​រក​ឃើញ​ថា នៅ​ទីតាំង​ខាងលើជាកន្លែង​​កិប​ធ្វើ​ស្លាក​លេខរថយន្តក្លែងក្លាយ​ ។ ​​​ពេល​នេះ កម្លាំង​បាន​រឹបអូស​វត្ថុ​តាង​ជាច្រើន​មានដូចជា​​ម៉ាស៊ីន​​កិប និង​ដោះ​ស្លាក​លេខ​ផងដែរ​។

​ទោះបីជា​យ៉ាងណា មក​ទល់​ម៉ោងនេះ គេ​នៅ​មិន​ទាន់​ដឹង​អ្នក​លួច​ជា​ជនជាតិ​វៀតណាម ឬ​ក៏​ខ្មែរ​នោះទេ ​ខណៈ​សមត្ថកិច្ច​​កំពុង​ឃាត់​​បានជា​បន្ត​បន្ទាប់  ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ